សមត្ថកិច្ចឃាត់ខ្លួន ចោរលួច និងឆក់ទ្រព្យសម្បត្តិ ជនបរទេស ២ករណី

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុបានថ្លែងថា ជនសង្សយ័លួច ឆក់ជនបរទេស២ករណី ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ័ខេត្ត សហការជាមួយកម្លាំងអធិការ នគរបាលក្រុងព្រះសីហនុធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួន ក្នុងនោះករណីទី១ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ពីបទចោរមកម្ម (ឆក់ទ្រព្យសម្បត្តិជនបរទេស)  កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៩យប់ នៅក្រុម៣ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

យោងតាមកម្លាំងសមត្ថកិច្ច ការិយាល័យព្រហ្មទ័ណ្ឌ ខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ CHEBATA BEVH  ភេទស្រី អាយុ ៤៦ឆ្នាំ ជាអ្នកទេសចរណ៍ ជនជាតិរុស្សី បាត់បង់សំភារៈមួយចំនួនរួមមាន កាបូបស្ពាយ១, លិខិតឆ្លងដែន១, ទូរស័ព្ទដៃ ១គ្រឿង លុយ EURO ១៥០០ លុយខ្មែរ ៤០ ០០០៛ ។

សមត្ថកិច្ចបានបញ្ជាក់ន្ថែមថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ័ខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួន ៤នាក់រួមមាន ទី១.ឈាង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ (ដៃដល់), ទី២.ម៉ៃ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់ជាប់ពន្ធធានាគារ ចំនួន២លើក ពីបទលួចនិងប្លន់ (ទទួលផលចោរកម្ម), ទី៣.យូ វណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ (ទទួលផលចោរកម្ម) និងទី៤.ធុល គឹមសាន្ត ភេទប្រុស អាយុ១៤ឆ្នាំ (ទទួលផលចោរកម្ម) និងម្នាក់ទៀតដែលជាជនសង្សយ័ ទី៥កំពុងរត់គេចខ្លួនឈ្មោះពៅ ភេទប្រុស អាយុ២០ឆ្នាំ (ដៃដល់គេចខ្លួន កំពុងតាមចាប់)។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង កាបូបស្ពាយ១, លិខិតឆ្លងដែន១, ទូរស័ព្ទដៃ១គ្រឿង, ម៉ូតូចំនួន ៣គ្រឿង (មធ្យោបាយធ្វើសកម្មភាព) និងដាវសាម៉ូរ៉ៃ១។

ចំពោះករណីទី២ កម្លាំងប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ កោះរ៉ុង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆិនាំ២០១៥ បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ RACID  GAL  ភេទស្រី អាយុ២២ឆ្នាំ ជនជាតិអ៊ីស្រាអែល ជាអ្នកទេសចរណ៍ បានបាត់បង់សំភារះមួយចំនួនរួមមាន ទូរស័ព្ទដៃម៉ាក SAMSUNG ១គ្រឿង និងលុយ ៤០០ដល្លារ។

បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានធ្វើការស្រាវជ្រាវនិង ចាប់បានជនសង្ស័យ ដែលបំរុងជិះទូកចេញពី ភូមិកោះតូច។ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ឈ្មោះ នួន ភក្តី ភេទប្រុស អាយុ ២៣ឆ្នាំ និងដកហូតបានវត្ថុតាងមួយចំនួនរួមមានមាន លុយ៤០០ដុល្លារ (របស់ជនរងគ្រោះ) ទូរស័ព្ទដៃម៉ាកSAMSUNG ១គ្រឿង។

សូមបញ្ជាក់ថា ចំពោះសម្ភារៈជនរងគ្រោះទាំង២ករណីខាងលើនេះ បានប្រគល់ឲ្យជនរងគ្រោះ វិញហើយ ។ ដោយឡែកជនសង្ស័យទាំង២ករណី ខាងលើ និងមធ្យោបាយ ធ្វើសកម្មភាពសមត្ថកិច្ចនឹងបញ្ជូនទៅផ្តន្ទាទោសនៅសាលាដំបូងខេត្ត។

សមត្ថកិច្ចឃាត់ខ្លួន ចោរលួច និងឆក់ទ្រព្យសម្បត្តិ ជនបរទេស ២ករណី

សមត្ថកិច្ចឃាត់ខ្លួន ចោរលួច និងឆក់ទ្រព្យសម្បត្តិ ជនបរទេស ២ករណី

សមត្ថកិច្ចឃាត់ខ្លួន ចោរលួច និងឆក់ទ្រព្យសម្បត្តិ ជនបរទេស ២ករណី