NGOF នឹងផ្សព្វផ្សាយ លទ្ធផលរបាយ ការណ៍អង្កេត គោលនយោបាយ សំណងនិង តម្លៃទ្រព្យតាម ទីផ្សារនៃ ទំនប់វារីអគ្គិសនីសេសា នក្រោម២

ភ្នំពេញ: លទ្ធផល នៃរបាយការណ៍ស្រាវជ្រាវស្តីពី “លទ្ធផលនៃរបាយការណ៍ អង្កេតគោលនយោបាយសំណង និងតម្លៃទ្រព្យតាមទីផ្សារ នៃគម្រោងអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្រោមការផ្តួចផ្តើម ដោយសម្ព័នទន្លេកម្ពុជា និងក្រោមការ សម្របស្រួលដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នឹងធ្វើការដាក់ផ្សព្វផ្សាយជា សាធារណៈ នាថ្ងៃពុធខាងមុខនេះ។ គោលបំណងចំបងសម្រាប់សិក្ខាសាលានេះគឺ ដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវដែលទទួលបានទាក់ទងនឹងទំនប់សេសានក្រោម២ ក៏ដូចជាការផ្តល់ឱកាសជាពិសេសសម្រាប់សហគមន៍ និងរាជរដ្ឋាភិបាលដើម្បីបានជួប ពិភាក្សា និងរកដំណោះស្រាយចំពោះការអភិវឌ្ឍន៍ ទំនប់នេះឲ្យប្រកបដោយនិរន្តរភាព តាមរយៈគណៈកម្មការដោះស្រាយ ផលប៉ះពាល់។

កាលបរិច្ឆេទ៖ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅ សាលប្រជុំនៃមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រីស្ទបរិស័ទភ្នំពេញ (PPEDC & ICF) ។

ក្នុងពិធីនោះនឹងមាន អ្នកចូលរួម ប្រមាណ ៧០នាក់ ដែលមកពី រាជរដ្ឋាភិបាលកម្ពុជា អ្នកតំណាង ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សាស្រ្តាចារ្យ អ្នកស្រាវជ្រាវឯករាជ្យ និងសហគមន៍។