ពុលសាច់សត្វឆ្កែ៖ ស្លាប់៣ និងរងគ្រោះដល់ ២៩នាក់ កំពុងបន្តសង្រ្គោះ

ភ្នំពេញ៖ ក្រុមមន្រ្តីអះអាង នៅយប់ថ្ងៃចន្ទនេះថា មកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយ ពុលសាច់សត្វឆ្កែ នៅភូមិ ស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នៅមានចំនួន៣នាក់ដដែល មិនមានអ្វីប្រែប្រួលនោះទេ ខណៈ អ្នកពុល២៩នាក់ផ្សេងទៀត ចាប់ផ្តើមមានអការៈគ្រាន់បើហើយ បន្ទាប់ពីមានការជួយសង្រ្គោះ យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។

ភ្នាក់ងារឆ្លើយឆ្លងព័ត៌មានដើមអម្ពិល ប្រចាំខេត្តក្រចេះ រាយការណ៍ឲ្យដឹងថា ការស្លាប់របស់អ្នកភូមិ និងការរងគ្រោះ ត្រូវបានអាជ្ញាធរកំណត់ថា បណ្តាលមកពីការ ពុល ក្រោយពីពួកគាត់បានទទួលទានសាច់ឆ្កែដែលគេបំពុលឲ្យងាប់មួយក្បាល។

ជុំវិញការស្លាប់របស់អ្នកភូមិនេះ អធិការនគរបាលស្រុកស្នួល លោកវរៈសេនីយ៍ទោ ចាន់ សុគីម បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែធ្នូ មានសត្វឆ្កែមួយក្បាលត្រូវគេបំពុលឲ្យ ងាប់នៅវាលស្រែខាងក្រោយភូមិ។ បន្ទាប់មកម្ចាស់សត្វឆ្កែនេះបានឲ្យកូនយកឆ្កែនេះទៅ កប់ចោល។ តែក៏ត្រូវជនរងគ្រោះឈ្មោះជា រ៉េត អាយុ៧៦ឆ្នាំ បានសុំចែកទិញឆ្កែ ដែលងាប់មួយក្បាលនេះ ក្នុងតម្លៃ៣៥០០០ពាន់រៀល។ បន្ទាប់ពីទិញហើយ បុរសរងគ្រោះ បានយកសត្វឆ្កែមួយក្បាលនេះមកផ្ទះ ដើម្បីធ្វើម្ហូបទទួលទាន។ ក្រោយពីទទួលទានរួច នៅល្ងាចថ្ងៃដដែលបុរសរូបនេះបុរសរូបនេះក៏ត្រូវស្លាប់។ ដោយការស្លាប់របស់បុរសរងគ្រោះគេមិន ដឹងថា បណ្តាលមកពីពុលសាច់ឆ្កែនោះទេ។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីបុរសរូបនេះស្លាប់ អ្នកភូមិក្នុងភូមិជាច្រើន នាក់បានទៅចូលរួមកំដរបុណ្យ។ ហើយនៅពេលចូលរួមកំដរបុណ្យ នាយប់ថ្ងៃទី៦ ខែធ្នូ ស្រ្តីជាអ្នកជិតខាងម្នាក់ឈ្មោះ ប៊ិន ឡៃគេង អាយុ៥៧ឆ្នាំ បានយកសាច់ឆ្កែដែលនៅសល់ពី ជនរងគ្រោះទៅធ្វើម្ហូបទទួលអ្នកមកកំដរបុណ្យ។ ក្រោយពីទទួលទានសាច់នេះរួចនៅថ្ងៃ ទី៧ ខែធ្នូ ស្រ្តីរងគ្រោះជាចុងភៅចំអិនសាច់ឆ្កែក៏បានប្រកាច់បែកពពុះមាត់ស្លាប់ និងក៏មាន ស្រ្តីរងគ្រោះម្នាក់ទៀតឈ្មោះប្រឹង សារ៉ន អាយុ៣៥ឆ្នាំ ក៏ត្រូវបានស្លាប់នោពេលដែលបញ្ជូន មកធ្វើសការសង្រ្គោះនៅមន្ទីពេទ្យស្នួល។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ភី ស្នងការរងកណ្តាលព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹង ដែរថា ក្រៅពីមានអ្នកភូមិប្រុស-ស្រីចំនួន៣នាក់ បានស្លាប់ក្នុងនោះក៏នៅមានអ្នកភូមិប្រុស-ស្រីក្មេងចាស់ចំនួន២៩នាក់ផ្សេងទៀត កំពុងតែស្ថិតក្នុងអការៈពុលនិងក៏កំពុងតែនាំមក សង្រ្គោះបន្ទាន់។

លោកឧត្តមសេនីយ៍ស្នងការរង បានអះអាងឲ្យដឹងទៀតថា បន្ទាប់ពីមានការដាក់ការ សន្និដ្ឋានថាការស្លាប់ និងរងគ្រោះរបស់អ្នកភូមិដោយសារតែពុលសាច់ឆ្កែ ។ កម្លាំងនគរ បាលបានយកសាច់ឆ្កែដែលចំអិនរួចមួយដុំ ទៅឲ្យកូនឆ្កែស៊ី ដើម្បីធ្វើពិសោធន៍និងបាន ពិនិត្យឃើញថា កូនឆ្កែមួយក្បាលនោះក៏ងាប់ក្រោយពីស៊ីសាច់ឆ្កែនេះរួច។

រហូតមកទល់និងថ្ងៃទី៧ ខែធ្នូ នេះចំនួនអ្នកស្លាប់ដោយការពុល មិនមានការកើត ឡើងទៀតទេ ចំនែកឯចំនួនឯអ្នករងគ្រោះត្រូវបានកើតឡើងដល់ទៅជាង៣០នាក់ហើយ និងក៏កំពុងតែស្ថិតក្នុងការសង្រ្គោះក្នុង នោះមានម្នាក់កំពុងតែស្ថិតក្នុងអការៈធ្ងន់ធ្ងរ៕

ពុលសាច់សត្វឆ្កែ៖ ស្លាប់៣ និងរងគ្រោះដល់ ២៩នាក់ កំពុងបន្តសង្រ្គោះ

ពុលសាច់សត្វឆ្កែ៖ ស្លាប់៣ និងរងគ្រោះដល់ ២៩នាក់ កំពុងបន្តសង្រ្គោះ

ពុលសាច់សត្វឆ្កែ៖ ស្លាប់៣ និងរងគ្រោះដល់ ២៩នាក់ កំពុងបន្តសង្រ្គោះ

ពុលសាច់សត្វឆ្កែ៖ ស្លាប់៣ និងរងគ្រោះដល់ ២៩នាក់ កំពុងបន្តសង្រ្គោះ