គណៈប្រតិភូ​បរទេស បាន​អញ្ជើញ​មកដល់​កម្ពុជា​បណ្តើរៗ​ហើយ ដើម្បី​ចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី​

ភ្នំពេញ: មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ដែល​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ។ មកដល់​ថ្ងៃទី​៧ ធ្នូ នេះ គណៈប្រតិភូ ដែលជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា បណ្តា​ប្រទេស​សមាជិកសភា​តំបន់​អាស៊ី​ដែល​គ្រោង នឹងចូលរួម មហាសន្និបាត​នេះ  បាន​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ជា​បណ្តើរៗ​ហើយ ។ ក្រៅពី​សមាជិក​ពេញសិទ្ធិ របស់​អេ​ភី​អេ គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ និង​អង្គការ​ដៃគូ របស់​អេ​ភី​អេ​ជាច្រើន​ទៀត នឹង​អញ្ជើញ​មក​ចូលរួម មហាសន្និបាត​អេ​ភី​អេ ដែល​សភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ពេលនេះ​ដែរ​។​

​ចាប់ពី​ថ្ងៃទី​៥ ធ្នូ​មក គណៈប្រតិភូ​បរទេស បាន​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​។  គណៈប្រតិភូ នៃ​អគ្គលេខាធិការដ្ឋាន​អេ​ភី​អេ ដែលមាន​ការិយាល័យ​នៅ​ប្រទេស​អ៊ីរ៉ង់ បាន​អញ្ជើញ​មកដល់​ព្រះរាជា​ណា​កម្ពុជា តាំងពី​ថ្ងៃទី ៥​ធ្នូ​មកម្ល៉េះ ដើម្បី​ត្រួតពិនិត្យ និង​រៀបចំ​ការងារ ជាមួយ​លេខាធិការដ្ឋាន​សភា​កម្ពុជា​អេ​ភី​អេ​។ នៅថ្ងៃនេះ និង​រហូតដល់​ថ្ងៃទី​៨ ធ្នូ  គណៈប្រតិភូ​បរទេស​នឹង​អញ្ជើញ​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​។​

​ពិធី​បើក​មហា​សន្និបាតសភា​តំបន់​អាស៊ី ជា​ផ្លូវការ​នឹង​ប្រារព្ធ​ធ្វើ នា​ព្រឹក​ថ្ងៃទី​៩ ធ្នូ ចាប់ពី​ម៉ោង ៨​ព្រឹក​ទៅ ដោយមាន​សុន្ទរកថា​ស្វាគមន៍ បើក​កម្មវិធី ពី​ឥស្សរជន​កំពូលៗ ជាតិ​អន្តរជាតិ ជាច្រើន​៕