ព្រឹទ្ធសភា ៖ មូលហេតុ​ចំនួន ៣ មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថតរូប​ក្នុង​សម័យប្រជុំ​សភា​

ភ្នំពេញ: លេខាធិការដ្ឋាន​អ្នកនាំពាក្យ​ព្រឹទ្ធសភា បានបញ្ជាក់​អំពី​មូលហេតុ​ចំនួន ៣ ជា​ចម្បង ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថតរូប​ក្នុង​សម័យប្រជុំ​សភា​។​

​លេខាធិការដ្ឋាន​អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​លើកឡើងថា "​ជា​ទម្លាប់​សភា​នៃ​ប្រទេស​នានា នៅលើ​សកលលោក មិនដែល​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថតរូប​ក្នុងសម័យ​ប្រជុំ​នោះទេ​។ អង្គភាព​ព័ត៌មាន​នៃ​សភា​ទាំងនោះ ជា​អ្នករ៉ាប់រង ទាំងស្រុង​នូវ​ការថត និង​ផ្សព្វផ្សាយ​រូបភាព​នៃ​សម័យប្រជុំ​ទាំងនោះ​"​។​

​មូលហេតុ​ជា​ចម្បង នៃ​ការមិន​អនុញ្ញាត​នោះ អាស្រ័យ​ដោយ​កត្តា​ដូចតទៅ ៖ ទី​១ ការរំខាន​ដែល​អាច​កើតមាន​ដល់​ដំណើរការ​សម័យប្រជុំរ​បស់​សភា ទី​២ ភាព​រសើប​នៃ​រូបភាព​ខ្លះៗ ដែល​អ្នកសារព័ត៌មាន តែង​ចូលចិត្ត​ផ្តិត​យក​ភាពមិនប្រក្រតី​ទៅធ្វើ​អាជីវកម្ម ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន និង​សមាជិកសភា និង​ទី​៣ រូបភាព និង​ខ្លឹមសារ​ទាំងស្រុង នៃ​សម័យប្រជុំ​សភា​ទាំងឡាយ តែង​ត្រូវ​សភា​ចាត់ចែង​យកទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​ជានិច្ច​៕​

ព្រឹទ្ធសភា ៖ មូលហេតុ​ចំនួន ៣ មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថតរូប​ក្នុង​សម័យប្រជុំ​សភា​