បណ្ណាល័យជាតិ ទទួលសៀវភៅ ពីសឹង្ហបុរី ៣០០ក្បាល

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ លោក ថៃ នរៈសត្យា បានថ្លែងឲ្យដឹងថា បណ្ណាល័យជាតិ បានប្រារព្ធពិធីទទួល សៀវភៅល្អចំនួន ៣០០ក្បាល ពីបណ្ណាល័យជាតិសឹង្ហបុរី តាមរយៈលោកឯកអគ្គរដ្ឋទូត Singapore ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃ ចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០១៥ ។

បើតាមហ្វេសប៊ុកលោក ថៃ នរៈសត្យា ឲ្យដឹងថា “កម្មវិធីនេះ មិនមែនគ្រាន់តែជាផ្នែកមួយនៃការជួយជ្រោម ដល់បណ្ណាល័យជាតិយើង ឲ្យកាន់តែមានធនធានសៀវភៅល្អៗ ជាប្រយោជន៍ដល់ការសិក្សារស្រាវជ្រាវ របស់សិស្ស និស្សិត ទាំងថ្នាក់ជាតិ និងពហុជាតិ ប៉ុណ្ណោះទេ គឺថែមទាំងមានន័យ ជាការរួមចំណែក អបអរសាទរយ៉ាងកក់ក្តៅចំពោះខួបទី៥០ នៃឯករាជ្យភាពរបស់សឹង្ហបុរី ថែមទៀតផងដែរ”។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងកក់ក្តៅ ជូនដល់ រដ្ឋាភិបាល ប្រជាជន និងបណ្ណាល័យជាតិសឹង្ហបុរី ពិសេស លោក ឯកអគ្គងរដ្ឋទូត និងលោកស្រី ដែលផ្តល់កិត្តិយសដ៏ថ្លៃថ្លា ក្នុងពិធីដ៏មានសារៈសំខាន់នេះ និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការទ្វេភាគីជាពហុវិស័យ កម្ពុជា សឹង្ហបុរី នឹងនៅតែបន្ត ក្នុងផលវិជ្ជមាន ជានិច្ចនិរន្តរ៍៕