ពិសេសមែន មានក្រុមហ៊ុនបង្កើតសេវា​ជួលប្រុសៗ ទៅ​ដេកបំបាត់ទុក្ខស្រីៗ

ពិសេសមែន មានក្រុមហ៊ុនបង្កើតសេវា​ជួលប្រុសៗ ទៅ​ដេកបំបាត់ទុក្ខស្រីៗ

ដោយៈ សូរ្យសែង

Ikebukuro ជា​ក្រុមហ៊ុន​របស់ជប៉ុន បម្រើសេវា​យកចិត្ត​ស្រីៗ ដែលមាន​ប្រុសៗ​ទៅ​ស៊ីឈ្នួល​ដេក​ជាមួយ ដើម្បី​ថ្នមថ្នាក់ បំបាត់ទុក្ខ បំបាត់អផ្សុក ចំពោះ​ស្រីៗ​ណាដែលមាន​អារម្មណ៍​ឯកា កណ្តោចកណ្តែង ឬ ស្ត្រេស ។​

​ជា​សេវា​ស៊ីឈ្នួល​ដេក​ជា​មិត្ត ជួយ​ឱ្យ​កក់ក្តៅ សេវា​នេះ​ហៅថា «Rose Sheep» ។ ពាក្យ «Sheep» មានន័យថា រាប់​កេះ​ឱ្យ​ដេកលក់ ចំណែក​ពាក្យ Rose ប្រែ​ថា ផ្កា​កុលាប ​រ៉ូ​មេន​ទិ​ក ដោយមាន​បុគ្គលិក​ជា​ប្រុស​សង្ហា​វ័យ​ពី 20-30 ឆ្នាំ ឱ្យ​ស្រីៗ​រើស​យកទៅ​ដេក​តាមចិត្ត​របស់ខ្លួន ។​

​សូមកុំ​ច្រឡំ សេវា​ជួល​ប្រុសៗ​ឱ្យទៅ​ដេក​នេះ មិនមែន​ទៅ​ដេក «​វ៉ៃ​សិច​» ទេ គឺ​គ្រាន់តែ​ដេក​ឱប​ឱ្យ​កក់ក្តៅ បំបាត់​ភាព​ឯកោ​ពេញ​មួយ​យប់​ប៉ុណ្ណោះ ។ រីឯ​តម្លៃ​សេវា​ឈ្នួល​ទៅ​ដេក​កំ​ដេរ​ជា​មិត្ត​នោះ មាន​តាម​កម្រិត គឺ​ចាប់ផ្តើម​ពីដេក​សម្រាក​រយៈពេល ២ ម៉ោង ថ្លៃ 20.000 យ៉េន ស្មើ 656.600 រៀល ឬ 160 ដុល្លារ​សហរដ្ឋ ។ ដេក ៤ ម៉ោង ថ្លៃ 40.000 យ៉េន ៦ ម៉ោង ថ្លៃ 50.000 យ៉េន និង ១៦ ម៉ោង ថ្លៃ 106.000 យ៉េន ។ ភ្ញៀវ​ដំបូង​ត្រូវបាន​បញ្ចុះតម្លៃ 5.000 យ៉េន ក្នុង​រយៈពេល​ដេក ២ ម៉ោង និង 10.000 យ៉េន ក្នុង ៦ ម៉ោង ៕

ពិសេសមែន មានក្រុមហ៊ុនបង្កើតសេវា​ជួលប្រុសៗ ទៅ​ដេកបំបាត់ទុក្ខស្រីៗ

ពិសេសមែន មានក្រុមហ៊ុនបង្កើតសេវា​ជួលប្រុសៗ ទៅ​ដេកបំបាត់ទុក្ខស្រីៗ

ពិសេសមែន មានក្រុមហ៊ុនបង្កើតសេវា​ជួលប្រុសៗ ទៅ​ដេកបំបាត់ទុក្ខស្រីៗ

ទស្សនៈ ៖ បាតដៃយុវជនមិនអាចខ្វះបាន ក្នុងការប្រឆាំងអំពើពុករលួយhttp://www.matenak.com/2015/12/07/4793.html/

Posted by Matenak on Sunday, December 6, 2015