មេដាយមាសដំបូងដែលកីឡាជនពិការកម្ពុជាដណ្ដើមបាន

ភ្នំពេញ:     ​ភ្នំពេញ​:​គិត​ត្រឹម​ព្រលឹម​ថ្ងៃទី​៨​ធ្នូ​ក្នុង​ព្រឹត្តិការណ៍​ASEAN Para Games លើក​ទី ៨​ដែល​កំពុងតែ​ប្រព្រឹត្តិ​នៅ​ប្រទេស​សឹង្ហ​បូរី​នោះ​កីឡា​ជនពិការ​កម្ពុជា​ រកបាន​មេដាយមាស​បាន​មួយគ្រឿង​ហើយ ។​

    ​កីឡាករ​ប៊ុង ហុង​ដែល​ពិការ​ក្នុង​ប្រភេទ T46​នោះ​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​រត​ចម្ងាយ ៤០០​ម៉ែត្រ ។​, កីឡាករ​ប្រ​ណាំ​រទេះ ហេង សាវឿន​ដែល​ពិការ ប្រភេទ T 53 ទទួលបាន​មេដាយសំរិទ្ធ ក្នុង​វិញ្ញាសា ប្រកួត​ចម្ងាយ​១៥០០ ម៉ែត្រ ។​កីឡាករ​ហែល​ទឹក ង៉ែត បូ ពិការ​ប្រភេទ S 8 ទទួលបាន​សំរិទ្ធ​មួយគ្រឿង​ដែរ ។​

     ពេលនេះ​កម្ពុជា ដណ្តើមបាន​មេដាយ​សរុប ៧​គ្រឿង មាស ១ ប្រាក់ ១ និង​សំរិទ្ធ ៥ ។​គឺ​ចំណាត់ថ្នាក់​លេខ ៩ លើ​ឡាវ​ដែល​បាន​មេដាយប្រាក់​១ និង សំរិទ្ធ ៣ គ្រឿង​នោះ ។ គួរ​បញ្ជាក់ថា​កម្ពុជា​មិន​អស់​វិញ្ញាសា​សម្រាប់​ប្រកួត​នៅ​នៅឡើយ​ទេ ។​

​     ​លោក​យី វាសនា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុ​ជាមាន​ ជំនឿ​ចិត្ត​ថា​កម្ពុជា​នឹង​រកបាន​មេ​ដាយ​បន្ថែមទៀត​មិន​ខាន ។​

​    ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះដែរ​ប្រទេស​ថៃ​បាន​ដណ្ដើមយក​ថា​នៈ​ កំពូល​តារាង​ហើយ​ដោយបាន​មេដាយមាស​៦០​គ្រឿង ប្រាក់​៥៨​គ្រឿង សំរិទ្ធ​៦៥​គ្រឿង​សរុប​១៨៣​គ្រឿង ។​ប្រទេស​ឥណ្ឌូនេស៊ី​ខ្ទាត​ពី​លេខ ១ មក​លេខ ២ ដោយបាន​មេដាយមាស​៥៨​គ្រឿងប្រាក់​៥១​គ្រឿង សំរិទ្ធ​៤៤​គ្រឿង​សរុប​១៥៣​គ្រឿង ។​

​    ​ប្រទេស​វៀតណាម​បានចេញ​ពី​លំដាប់​ទី ៤​មកឈរ​នៅ​លំដាប់​ទី ៣​ដោយមាន​មេដាយមាស​៣៩​គ្រឿង ប្រាក់​៤៥​គ្រឿង សំរិទ្ធ​៣៨​គ្រឿង សរុប​១២២​គ្រឿង ។​

ម៉ាឡេស៊ី​ទៅ​ឈរ​នៅ​តំណែង​លេខ ៤ វិញ​ដោយបាន​មេដាយ​មាស​៣៦​គ្រឿង ប្រាក់​៤០​គ្រឿង សំរិទ្ធ​២៧​គ្រឿង​សរុប​១០៣​គ្រឿង ។​

​     ​ប្រទេស​សឹង្ហ​បូរី​ឈរ​នៅ​លំដាប់​ទី ៥​ដោយ​មេដាយមាស​កើន​បាន​២០​គ្រឿង ប្រាក់​១០​គ្រឿង​សំរិទ្ធ​១៤ គ្រឿង​សរុប​៤៤​គ្រឿង ។​មី​យ៉ាន់​ម៉ា​នៅ​លំដាប់​ទី ៦​ដដែល​ដៅ​យ​មាន​មេដាយមាស​១២​គ្រឿង ប្រាក់​១២​គ្រឿង សំរិទ្ធ​២៣គ្រឿង សរុប​៤៧​គ្រឿង ។​

​    ​ហ្វីលីពីន​បាន​មេដាយមាស​៨​គ្រឿង ប្រាក់ ១១​គ្រឿង សំរិទ្ធ​១៦​គ្រឿង សរុប ៣៥​គ្រឿង ។​ប្រទេស​ប្រ៊ុយណេ​កើន​បានតែ​មេដាយសមរិទ្ធ ២ គ្រឿង​ទៀត​ប៉ុណ្ណោះ​ដែល​ពេលនេះ​ប្រទេស​នេះ​មាន​មេដាយ​សរុប​៨​គ្រឿង គឺ​មាស ២ គ្រឿង ប្រាក់ ៣ គ្រឿង​សំរិទ្ធ ៤ គ្រឿង​សរុប ៩​គ្រឿង ។​