ស្ត្រី​សម្រាល​កូន​រួច​បារ​សុក​មិន​អស់​ ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ?

ស្ត្រី​សម្រាល​កូន​រួច​បារ​សុក​មិន​អស់​ ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ?

បន្ទាប់​ពី​សម្រាល​បុត្រ​រួច​ ឆ្មប​ត្រូវ​ធ្វើ​ការ​បារ​បំណែក​សុក​ទាំង​អស់​ចេញ​ពី​ក្នុង​ពោះ​ស្ត្រី​ ជា​ចាំ​បាច់​។ ប៉ុន្តែ​បើ​ឆ្មប​មិន​បាន​បារ​សុក​ឲ្យ​​ស្អាត​ទេ តើ​ស្ត្រី​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

 

 

អ្នក​ស្រី សូ សុផានី​ ប្រធាន​ផ្នែក​ឆ្មប​ នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ បាន​ឱ្យ​ដឹង​ថា នេះ​ជា​បញ្ហា​មួយ​ដែល​ស្ត្រី​អាច​មាន​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត​ដោយ​ សារ​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល។ កាល​ណា​គេ​បារ​សុក​មិន​ស្អាត​ វា​បណ្ដាល​អោយ​ស្ត្រី​ធ្លាក់​ឈាម​ខ្លាំង​ ដូច្នេះ​បើ​កាល​ណា​ធ្លាក់​ឈាម​ខ្លាំង ស្ត្រី​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​មើល​បំណែក​សុខ។

 

អ្នក​ស្រី​ក៏​បាន​ លើក​ឡើង​ដែរ​ថា សញ្ញា​ដែល​បញ្ជាក់​ថា សុក​ត្រូវ​បាន​បារ​ស្អាត​អស់​ ពេល​ដែល​ស្ទាប​ទៅ​ស្បូន​ឡើង​រឹង​ បើ​ស្បូន​កន្ត្រាក់​ខ្សោយ​វា​ឡើង​ទន់​ ឯ​ការ​ធ្លាក់​ឈាម​ បើ​ឈាម​នោះ​ពណ៌​​ក្រហម​មាន​ន័យ​ថា​ស្បូន​របស់​ស្ត្រី​អាច​រហែក​ តែ​បើ​ឈាម​ធ្លាក់​មក​មាន​ពណ៌​ក្រមៅ​ ហើយ​មាន​លក្ខណៈ​ដុំ​ នោះ​បញ្ជាក់​ថា​សុក​របស់​គាត់​កំពុង​តែ​ធ្លាក់​មក ដោយ​សារ​ការ​ចាក់​ថ្នាំ​ជា​ដើម។

 

ប៉ុន្តែ​អ្នក​ស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​ដែល​មាន​ទឹក​នោម​ក្នុង​ប្លោក​នោម​ពេញ​ ស្ត្រី​ក៏​អាច​ធ្លាក់​ឈាម​បាន​ដែរ បើ​ទោះ​ជា​បារ​សុក​បាន​ស្អាត​ក៏​ដោយ ដូច្នេះ​ឆ្មប​ជំនាញ​ក៏​ត្រូវ​ការ​បូម​ទឹក​នោម​របស់​ស្ត្រី​ចេញ​ដែរ៕

 

សូមទស្សនា​វីដេអូខាងក្រោម៖

 

 

 

ចុចអាន៖ ស្ត្រី​កាត់​ស្បូន​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ខ្ពស់​

ចុចអាន៖ ស្រ្តី​ប្រឈម​ខ្លាំងជាង​បុរស​ពីរ​ដង ដែល​ងាយ​នឹង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

 

 

អត្ថបទ៖ ណេង ណេង