បទ​ពិសោធ​​​​​ពី​បុរស​​មាន​ប្រពន្ធ​ម្នាក់​ ពេល​ជួប​​​នារី​ស្អាត​នៅ​ខាង​ក្រៅ​​តែ​ចុង​ក្រោយ…


បទ​ពិសោធ​​​​​ពី​បុរស​​មាន​ប្រពន្ធ​ម្នាក់​ ពេល​ជួប​​​នារី​ស្អាត​នៅ​ខាង​ក្រៅ​​តែ​ចុង​ក្រោយ…

បុរស​មក​ពី​រដ្ឋ​ Utah សហរដ្ឋអាមេរិក​ម្នាក់​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ចាប់​អារម្មណ៍ ​និង​ចូល​ចិត្ត​​​ខ្លាំង​ចំពោះ​បទ​ពិសោធន៍​ដែល​​បាន​​​​ជួប​នឹង​​នារី​ស្អាត​ម្នាក់​នៅ​ខាង​ឯ​ក្នុង​ហាង​លក់​ទំនិញ​មួយ។

 

បទ​ពិសោធ​​​​​ពី​បុរស​​មាន​ប្រពន្ធ​ម្នាក់​ ពេល​ជួប​​​នារី​ស្អាត​នៅ​ខាង​ក្រៅ​​តែ​ចុង​ក្រោយ…
 

 
លោក​​ ​Jason Hewlett ដែល​មាន​ភរិយា​​​ឈ្មោះ ​Tami Hewlett បាន​សរសេរ​រៀប​រាប់​ពី​បទ​ពិសោធ​នោះ​នៅ​ក្នុង​ Status របស់​គាត់។ ខ្លឹម​សារ​នៅ​ក្នុង​​ Status ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ចុច​ Like និង​ Share ចែក​ចាយ​ពី​អារម្មណ៍​​របស់​លោក​ Jason Hewlett ដល់​ជាង​​២​សែន​នាក់​មាន​អត្ថន័យ​​ថា លោក​ Jason ​បាន​ទៅ​ចូល​ទៅ​ទិញ​របស់​របរ​មួយ​ចំនួន​ដូច​ជា​ គ្រឿង​ស្អិត​ស្អាង​ខ្លួន​របស់​បុរស និង​កាំបិត​ហាន់​សាច់​ ​នៅ​ក្នុង​ហាង​លក់​ទំនិញ​​មួយ​របស់​សាខា​ក្រុមហ៊ុន Target ។

 

នៅ​ក្នុង​ជួរ​ឈរ​​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​​ចាំ​​ទូទាត់​លុយ​លើ​ទំនិញ​​ដែល​ខ្លួន​បាន​ទិញ លោក​​ Hewlett បាន​ឃើញ​នារី​ម្នាក់​ដែល​មាន​រាង​ស្អាត​​មើល​ពី​ក្រោយ​គួរ​ឲ្យ​ស្រលាញ់។ ទោះ​បី​ជា​មាន​ប្រពន្ធ​​​រួច​ហើយ​ក្ដី តែ​លោក Hewlett ក៏​ប្រហែល​ជា​ដូច​បុរស​​ៗ​ចំនួន​ដែរ ពេល​ឃើញ​ស្រី​​ស្អាត​​គឺ​ចង់​​ឃើញ​ ឬ​​មាន​ឱកាស​និយាយ​សាសង​ជា​មួយ។

 

អ្វី​ៗ​​ដែល​លោក Hewlett កំពុង​គិត​ទៅ​លើ​ស្រី​ស្អាត​ បាន​ប្រែ​ប្រួល​អស់ នៅ​ពេល​ដែល​គាត់​ដឹង​ថា នារី​រាង​ស្អាត​​នោះ​គឺ​ជា​​ភរិយា​របស់​គាត់​ដែល​បាន​មក​ទិញ​ទំនិញ ​​និង​ឈរ​ក្នុង​ជួរ​ជា​មួយ​គាត់​ដែរ។ ក្រោយ​​ដឹង​បែប​នោះ លោក​​ Hewlett ក៏​​មិន​មាន​ជា​ប្រតិកម្ម​អ្វី​ដែរ។ ភរិយា​របស់​លោក​​ឈរ​​ក្នុង​ជួរ​ពី​មុខ​មនុស្ស​ម្នាក់​ទៀត​​ដែល​ឈរ​ពី​មុខ​គាត់​​​​​​​​​​​ លោក Hewlett ក៏​សម្រេច​ចិត្ត​ផ្ញើ​សារ​ទៅ​នាង តែ​អ្នក​ស្រី Tami Hewlett ​​​​មិន​បាន​ដឹង​ទេ​ព្រោះ​គាត់​រង​ចាំ​ទូទាត់​លុយ។

 

បន្ទាប់​ពី​​ភរិយា​មិន​បាន​ឃើញ​ខ្លួន​ ទោះ​បី​គាត់​ផ្ញើ​សារ ” ហេ! ​អូន​សម្លាញ់ កំពុង​ទិញ​អ្វី​ហ្នឹង​​សំណព្វ​ចិត្ត” ទៅ​ក្នុង​ទូរសព្ទ​ដៃ​​​ក៏​ដោយ។ ដូច​នេះ​លោក Hewlett ក៏​ឈប់​​មិន​ចង់​ឲ្យ​ភរិយា​ឃើញ​គាត់​ទេ រួច​គាត់​សញ្ជឹង​គិត​​ថា គាត់​បាន​ជួប​នារី​ម្នាក់​ដ៏​ស្រស់​ស្អាត បើ​ទោះ​គាត់​​មាន​អារម្មណ៍​ដូច​ជា​ធ្លាប់​ស្គាល់ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នោះ​គាត់​​មើល​មិន​ដឹង​ថា​ជា​ភរិយា​របស់​គាត់​ទេ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​នោះ​គឺ​ថា​ គាត់​​មាន​សំណាង​មែន ដែល​មាន​​​នារី​ស្អាត​គួរ​ឲ្យ​ស្រលាញ់​ជា​ភរិយា គាត់​មាន​អារម្មណ៍​ថា​គាត់​ជា​មនុស្ស​សំណាង​ណាស់​ដែល​​គាត់​ជា​ស្វាមី​របស់​នារី​ម្នាក់​នោះ នារី​ដែល​គួរ​ឲ្យ​ស្រលាញ់។

 

ជា​ចុង​ក្រោយ​ លោក Hewlett បាន​សរសេរ​រៀប​រាប់​ថា​ សម្រាប់​ Status នេះ​ប្រហែល​ជា​ ភរិយា​របស់​គាត់​មិន​ដឹង​នោះ​ទេ ព្រោះ​​អ្នក​ស្រី Tami Hewlett​ មិន​សូវ​ដែល​បើក Facebook ទេ។ មនុស្ស​ជា​ច្រើន​ក្រោយ​ដឹង​រឿង​​​ពី​បទ​ពិសោធ​ពិត​បែប​នេះ​បាន​សរសើរ​លោក Hewlett​ និង​បាន​ចែក​ចាយ​ Status របស់​គាត់។ សម្រាប់​ បទ​ពិសោធន៍​ខាង​លើ​នេះ​ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា​ វា​ជា​ន័យ​អប់​រំ​មួយ​ថា មនុស្ស​យើង​គប្បី​រីក​រាយ​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​នា​ពេល​បច្ចុប្បន្ន ទោះ​បី​ពេល​នេះ​ជិន​ណាយ​ក៏​ដោយ ប៉ុន្តែ​​ត្រូវ​គិត​ដល់​ពេល​ដែល​យើង​មិន​ទាន់​មាន​អ្វី​ដែល​កំពុង​មាន​នា​ពេល​​បច្ចុប្បន្ន​នោះ។

 

ដើម្បី​កាន់​តែ​ច្បាស់ សូម​អាន​ការ​សរសេរ​ទាំង​ស្រុង​របស់​លោក​ដូច​ខាង​ក្រោម៖

 

បទ​ពិសោធ​​​​​ពី​បុរស​​មាន​ប្រពន្ធ​ម្នាក់​ ពេល​ជួប​​​នារី​ស្អាត​នៅ​ខាង​ក្រៅ​​តែ​ចុង​ក្រោយ…
 
 

បទ​ពិសោធ​​​​​ពី​បុរស​​មាន​ប្រពន្ធ​ម្នាក់​ ពេល​ជួប​​​នារី​ស្អាត​នៅ​ខាង​ក្រៅ​​តែ​ចុង​ក្រោយ…
 

 

លោក Jason Hewlett និង អ្នកស្រី  ​Tami Hewlett ជាភរិយា
 
 

ចុចអាន៖  បុរស​អនាថា​​ម្នាក់​លះ​បង់​ជីវិត​ជួយ​ស្ត្រី​ដែល​ចោរ​ចាប់​ជា​ចំណាប់ខ្មាំង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ techinsider