ការ​ធ្វើ​តេស្ត​​ល្បឿន​​ iPad Pro ជា​មួយ​​ iPad ​គ្រប់​ស៊េរី​ដែល​បាន​ចេញ​កន្លង​មក

ការ​ធ្វើ​តេស្ត​​ល្បឿន​​ iPad Pro ជា​មួយ​​ iPad ​គ្រប់​ស៊េរី​ដែល​បាន​ចេញ​កន្លង​មក

វីដេអូ​មួយ​ដែល​មាន​​រយៈ​ពេល​ជាង​៦​នាទី​​បាន​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ល្បឿន​របស់​ iPad Pro ដែល​ទើប​​ចេញ​​លក់​កាល​​ពេល​ថ្មីៗ​នេះ​ ជា​មួយ​​ iPad គ្រប់​ស៊េរី​​​មុនៗ​របស់​ក្រុមហ៊ុន​ Apple។

 

 

​​​​​iPad ដែល​គេ​បាន​យក​មក​ធ្វើ​តេស្ត​រួម​មាន​ iPad Pro, iPad Air 2, iPad Air, iPad 4, iPad 3, iPad 2, iPad, iPad mini 4, iPad mini 3, iPad mini 2 និង iPad mini 1។ ការ​ធ្វើ​តេស្ត​នេះ​គឺ​​ផ្ដោត​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ប្រើ​ប្រាស់​បាន​​ធ្វើ​ទៅ​លើ​ iPad របស់​ពួក​គេ​ជា​ប្រចាំ​ថ្ងៃ។

 

ការ​ធ្វើ​តេស្ត​​ល្បឿន​​ iPad Pro ជា​មួយ​​ iPad ​គ្រប់​ស៊េរី​ដែល​បាន​ចេញ​កន្លង​មក

 

គេ​បាន​ធ្វើ​តេស្ត​អំពី​ល្បឿន​​នៃ​ការ​ដោះ​សោរ​របស់​ iPad នី​មួយៗ, រយៈ​ពេល​នៃ​ការ​បើក, ​រយៈ​ពេល​នៃ​ការ​បិទ និង​ ចុង​ក្រោយ​គឺ​តេស្ត​អំពី​ល្បឿន​ Wi-Fi ដោយ​ប្រើ​ប្រាស់​កម្មវិធី​ Speedtest.net បាន​ពី​ Apple Store។

 

នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​ក៏​មាន​បង្ហាញ​អំពី​ការ​ធ្វើ​តេស្ត​​ ពិន្ទុ​​​នៃ​សមត្ថភាព​របស់​ iPad ទាំង​អស់​ ដោយ​ជា​លទ្ធផល​បង្ហាញ​ថា​ ​ពិន្ទុ​នៃ​សមត្ថភាព​របស់​វា​មាន​ការ​កើន​ឡើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់៕

 

ចុច​អាន៖ បុរស​ម្នាក់​បង្ហាញ​វិធី​ធ្វើ​ឲ្យ​​ឡូហ្គោ​​ iPhone ភ្លឺ​ដូច​ជា​​កុំព្យូទ័រ​ MacBook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​ RedmondPie