ស្រង់​លុយ​បាន​ជាង​១​សែន​ដុល្លារ ពី​ក្នុង​​ទឹក​ទន្លេ


ស្រង់​លុយ​បាន​ជាង​១​សែន​ដុល្លារ ពី​ក្នុង​​ទឹក​ទន្លេ

ប៉ូលិស​នៃ​ប្រទេស​អូទ្រីស​​កំពុង​ស៊ើប​អង្កេត​​​រក​មើល​ហេតុ​ដែល​​ក្រដាស​ប្រាក់​អឺរ៉ូ​​​​ជា​ច្រើន​សន្លឹក​ ដែល​ត្រូវ​ក្មេង​ប្រុស​ម្នាក់​​ប្រទះ​ឃើញ​ក្នុង​ទន្លេ Danube ។

 

ស្រង់​លុយ​បាន​ជាង​១​សែន​ដុល្លារ ពី​ក្នុង​​ទឹក​ទន្លេ

 
ក្រដាស​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​គេ​ឃើញ​អណ្ដែត​មក​តាម​ទឹក​ទន្លេ​​នៃ​ទី​ក្រុង​ Vienna កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ មក​ទល់​​ពេល​នេះ​ អ្នក​នាំ​ពាក្យ​មន្ត្រី​ប៉ូលិស​​អូទ្រីស​បាន​ប្រាប់​សារព័ត៌មាន​ ​BBC ថា​​បាន​ស្រង់​យក​​ក្រដាស​ប្រាក់​ទាំង​នោះ​ខ្លះ​ហើយ ដោយ​​សរុប​ចំនួន​១​សែន​អឺរ៉ូ​ (ជាង​១សែន​ដុល្លារ​អាមេរិក) ។

 
មន្ត្រី​ប៉ូលិស​​​​​​​អូទ្រីស​បាន​ឲ្យ​ដឹង​ថា​ ពុំ​មាន​បទ​ឧក្រិដ្ឋ​អ្វី​បាន​កើត​ឡើង​ក្នុង​តំបន់​​នេះ​ទេ តែ​ក៏​មិន​ប្រាកដ​ដែរ​ថា​តើ​លុយ​​ច្រើន​សន្ធឹក​សន្ធាប់​នេះ​មាន​ប្រភព​មក​ពី​ណាឡើយ។
 

ក្រដាស​ប្រាក់​ដែល​បាន​ស្រង់​រួច​​មាន​ក្រដាស​ ៥០០​អឺរ៉ូ (ប្រហែល​៥៤១​ដុល្លារ) និង​​១០០​អឺរ៉ូ (ប្រហែល​១០៨​ដុល្លារ) ត្រូវ​ប៉ូលិស​ពិនិត្យ​ថា​ជា​លុយ​ពិត​ប្រាកដ។
 

ស្រង់​លុយ​បាន​ជាង​១​សែន​ដុល្លារ ពី​ក្នុង​​ទឹក​ទន្លេ
 
 

​ក្មេង​ប្រុស​ដែល​បាន​ប្រទះ​ឃើញ​លុយ​​​ និង​បាន​ខល​ហៅ​ប៉ូលិស​មក អាច​នឹង​ទទួល​បាន​លុយ​នេះ​ជា​កម្មសិទ្ធិ ប្រសិន​បើ​រយៈ​ពេល​១ឆ្នាំ មិន​អាច​រក​ប្រភពដើម​នៃ​លុយ​ទាំង​នោះ។ នេះ​បាន​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលីស​ក្នុង​តំបន់៕
 

ស្រង់​លុយ​បាន​ជាង​១​សែន​ដុល្លារ ពី​ក្នុង​​ទឹក​ទន្លេ
 

ស្រង់​លុយ​បាន​ជាង​១​សែន​ដុល្លារ ពី​ក្នុង​​ទឹក​ទន្លេ

 

 
ចុចអាន៖ ញ៉ាំ​អស់​៩៣ដុល្លារ ឲ្យ​លុយ​ធីប​២០០០​ដុល្លារ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​