​កូនឈើ​ទុក​សម្រាប់​ប្រារព្ធ​ទិវា​ដាំ​កូនឈើ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរទាំងស្រុង

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​កូនឈើ​ដែល​ធ្វើ​ទិវា​ដាំ យ៉ាង​គគ្រឹក គគ្រេង​ស្ទើរតែ​រៀងរាល់ឆ្នាំ​នោះ ត្រូវបាន​ភ្លើង​ឆេះ បណ្ដាលអោយ​ស្លោក ខ្លោច អស់​ស្ទើរ​គ្មាន​សល់  ដោយ​គ្មាន​អ្នក​យកចិត្តទុកដាក់​មើលថែទាំ​។​

     កន្លែង​ដាំ​កូនឈើ​មួយកន្លែង ស្ថិតនៅ​ភូមិ ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រង់ចំណុច​លើ​ទទួល​បឹង​កំសាន្ត ដែល​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត តែងតែ​ប្រា​រព ធ្វើ​ទិវា​ដាំ​កូនឈើ ជា​រៀងរាល់ឆ្នាំ​នោះ ត្រូវបាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ធ្វើអោយ​ខ្លោច គួរអោយ​សោកស្ដាយ ក្រោម​ការមិន​យកចិត្តទុកដាក់ ពី​សំណាក់​លោក ហុង វណ្ណ​រៀន នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក ដែល​ទទួលខុសត្រូវ ស្រុក​កូន​មុំ ស្រុក​លំផាត់ និង ក្រុង​បាន​លុង​។​

    តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ថា ពីមុន​នៅ​ចំណុច​នេះ​ស​ប្បូរ​ទៅដោយ ស្មៅ និង​ព្រៃត្រែង ខ្ពស់ៗ ពួកគាត់​បារ​ម្មណ៍​ណាស់​ខ្លាច​ភ្លើង​ឆេះ តែ​ក្រោយមក រដ្ឋបាល​ព្រៃ មក​ធ្វើ​ទិវា​ដាំ​កូនឈើ​នៅ​តំបន់​នេះ​ស្ទើរ​រៀងរាល់ឆ្នាំ មាន​ដើម​ឈើទាល ដើម​គគី ដើម​បេង និង​ដើមឈើ​ជាច្រើន​មុខ​ទៀត ពួកគាត់​មានការ​សប្បាយចិត្ត​ណាស់ ដោយ​ពួកគាត់​សង្ឃឹមថា គេ​និង​សំអាត​ថែកូន​ឈើ ពុំ​អាច​ន​មាន​ភ្លើងព្រៃ​ឆេះ​ទៀត​ទេ​។ ហើយ​ឆេះ​ពេលនេះ​ក៏​មិន​ឆេះ​ដោយសារ​អ្វី​ដែរ​។​

    ជុំវិញ​ករណី​ភ្លើង​ឆេះ​ចំការ​កូនឈើ​ខាងលើនេះ ពុំ​អាច​ដឹង​ពី​ការខូចខាត​កូនឈើ និង​ចំនួន​ដើមឈើ​ទាំងអស់ ដែល​ដាំ​នៅ​សួន​នោះបានទេ  ដោយ​ភ្នាក់ងារ​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក ហុង វណ្ណ រៀន  នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បានទេ នៅ​រសៀល​ថ្ងៃទី​០៧ ខែ​ឆ្នូ ឆ្នាំ​២០១៥ នេះ ដោយ​ទូរស័ព្ទ​ចូល​ហើយ  លោក ប្រាប់ថា ជាប់រវល់​សរសរ ការងារ​បន្តិច​ចាំ​លោក​ខ​ល មកវិញ​។​

     បើទោះជា​យ៉ាង ការឆេះ​កូនឈើ​ខាងលើ ប្រជា​ពល​ក៏​បា​និយាយថា ពួកគាត់ មានការ​សោកស្ដាយ​ណាស់ ពីព្រោះ​នេះ ជា​កូនឈើ ដែល​សុទ្ធសឹង​ជា​កូនឈើ​មានតម្លៃ មិនមែន​ឆេះ​តែព្រៃ​ត្រែង​នោះទេ​។ ហើយ​ក្រោយពេល​ដាំ​កូនឈើ ពួកគាត់​ថា លែង​ព្រួយ​បារ​ម្មណ៍ ពី​ការ​មាន​ភ្លើង​ឆេះ​ព្រៃ​ទៀតហើយ ដោយមាន​ទិវា​ដាំ​កូនឈើ ច្បាស់​ជា​គេ​មិន​ទុកអោយ​ទិវា​ដាំ​កូនឈើ​គ្មាន​តម្លៃ​នោះទេ ដូច្នេះ​មាន​អ្នក​ថែ​សំអាត​ហើយ មិន​នឹកស្មានថា ពេលនេះ​នៅតែមាន​ភ្លើងព្រៃ​ឆេះ​ដដែល​ជា​ដដែល​អញ្ចឹង​សោះ​៕

​កូនឈើ​ទុក​សម្រាប់​ប្រារព្ធ​ទិវា​ដាំ​កូនឈើ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរទាំងស្រុង
​កូនឈើ​ទុក​សម្រាប់​ប្រារព្ធ​ទិវា​ដាំ​កូនឈើ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរទាំងស្រុង
​កូនឈើ​ទុក​សម្រាប់​ប្រារព្ធ​ទិវា​ដាំ​កូនឈើ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរទាំងស្រុង