​ពេល​ដឹង​ថា​មាន​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​ហើយ​គួរ​ព្យាបាល​ឬ​តាមដាន​សិន​?

​ពេល​ដឹង​ថា​មាន​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​ហើយ​គួរ​ព្យាបាល​ឬ​តាមដាន​សិន​?

​គោលបំណង​ក្នុង​ការព្យាបាល​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួរ​គឺ​ដើម្បី​បន្ថយ​សម្ពាធ​ទៅលើ​សួត ជាពិសេស​អាច​ឱ្យ​វា​អាច​រីក​រួម​បាន​ដូច​មុន និង​មិន​ឱ្យ​អាការៈ​ជំងឺ​នេះ​កើតឡើង​ម្តង​ទៀត​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​រឿង​ទាំងនេះ​អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​កំពិត​របស់​សួត​ដែរ ហើយ​ពេល​ខ្លះ​ក៏​អាច​ទាក់ទង​នឹង​សុខភាព​ទូទៅ​ទៀត​។

ការតាមដាន​
បើសិនជា​សួត​របស់​អ្នក​កំពិត​តូច​ទេ គ្រូពេទ្យ​អាច​នឹង​ប្រើ​វិធីសាស្ត្រ​តាមដាន​ស្ថានភាព​របស់​អ្នក​ជាមួយនឹង​ការ​ថតកាំរស្មីអ៊ិច រហូត​ដល់​ខ្យល់​នោះ​បឺត​ស្រូប​ទៅវិញ​អស់​ដោយ​ខ្លួនឯង ហើយ​សួត​អាច​រីក​រួម​ឡើងវិញ​។ ជាធម្មតា​រឿងនេះ​ត្រូវការ​ពេល​មួយ​ទៅ​ពីរ​សប្តាហ៍​។ ការផ្គត់ផ្គង់​អុកស៊ីសែន​អាច​បង្កើន​ល្បឿន​នៃ​ដំណើរ​ការណ៍​នេះ​បាន​។

ការចាក់​ម្ជុល​បង្ហូរ​ខ្យល់​ចេញពី​ស្រោម​សួត​
បើសិនជា​សួត​ដែល​កំពិត​នោះ​ធំ  ការប្រើ​ម្ជុល​បង្ហូរ​ខ្យល់​ពី​ស្រោម​សួត​ទំនងជា​ត្រូវ​ប្រើ​ហើយ​។ ម្ជុល​ដែលមាន​ប្រហោង​នឹងត្រូវ​ចាក់​ចូល​នៅ​ចន្លោះ​ឆ្អឹងជំនី​ដើម្បី​ឆ្ពោះ​ទៅកាន់​កន្លែង​ដែល​មាន​ខ្យល់​។ បន្ទាប់មក នៅ​គល់​ម្ជុល​នោះ​នឹង​ភ្ជាប់​ជាមួយនឹង​សឺ​រ៉ាង​ដើម្បី​បឺត​ខ្យល់​នោះ​ចេញ​។

ការវះកាត់​
បើសិនជា​ការ​បូម​ខ្យល់​ចេញពី​ស្រោម​សួត​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ​នោះ ការវះកាត់​ប្រហែលជា​ត្រូវ​ធ្វើ​ហើយ​ដើម្បី​កុំឱ្យ​មាន​ខ្យល់​ចេញ​មក​ទៀត​។ ភាគច្រើន ការវះកាត់​អាចធ្វើ​ដោយ​ការវះកាត់​ទំហំ​តូច និង​ប្រើប្រាស់​កាំ​មេ​រ៉ា និង​ឧបករណ៍​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​វះកាត់​នឹង​រក​មើល​កន្លែង​ដែល​ធ្លាយ​ខ្យល់ និង​ធ្វើ​ការបិត​វា​ឱ្យ​ជិត​។ ករណីខ្លះ គេ​អាច​នឹង​ប្រើ​សារធាតុ​មួយ​ដើម្បី​ធ្វើឱ្យ​ជាលិកា​ជុំវិញ​សួត​រលាក​សម្រាប់​ឱ្យ​វា​អាច​បិទ​រន្ធ​ដែល​ចេញ​ខ្យល់​នោះ​បាន​។ អ្វី​ដែល​កម្រ​នោះ​គឺថា គ្រូពេទ្យ​វះកាត់​នឹង​វះកាត់​ធំ​ហំ​ធំ​នៅ​ចន្លោះ​ឆ្អឹងជំនី​ដើម្បី​ព្យាបាល​ឬ​ដោះស្រាយ​ការ​ធ្លាយ​ក្នុង​សួត​ច្រើន​កន្លែង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។