​ម្ទេស​ធ្លាប់តែ​ហឹរ ប៉ុន្តែ​អាច​កាត់បន្ថយ​ការ​រលាក​បាន​

​ម្ទេស​ធ្លាប់តែ​ហឹរ ប៉ុន្តែ​អាច​កាត់បន្ថយ​ការ​រលាក​បាន​

​អត្ថប្រយោជន៍​នៃ​ម្ទេស​ចំពោះ​សុខភាព​មិនគួរណា​មើលរំលង​ឡើយ​។ ម្ទេស និង​កំហាប់​ដ៏​ខ្ពស់​នៃ Capsaicin របស់​វា​គឺជា​របស់​ល្អ​បំផុត​ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា​ម្ទេស​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​ផ្តាសាយ ជំងឺ​បេះដូង ជំងឺ​Gangrene មហារីក និង Yellow Fever​។

​អ្វី​ដែល​គួរឱ្យ​អស្ចារ្យ​នោះ​គឺថា ម្ទេស​សម្បូរ​ទៅដោយ​វីតាមីន A, C, E និង B​កំ​ផ្លេច ព្រម​ទាំង​ជាតិ​រ៉ែ​ផងដែរ​ដូចជា កាល់ស្យូម និង​ម៉ាញ៉េ​ស្យូម​។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឱសថ​បូរាណ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ ជាពិសេស​ជំនួយ​ដល់​ការរំលាយ​អាហារ និងរ​បត់​ឈាម​រត់​។

មាន​មនុស្ស​ច្រើនណាស់​យល់ថា ម្ទេស​ហឹរ​ពិតជា​បណ្តាល​ឱ្យ​រលាក​ជាល​កា​ជាង​បង្ការ​វា ប៉ុន្តែ​វា​មិន​ដូច្នេះ​ឡើយ​។ សារធាតុ Cayenne ក្នុង​ម្ទេស​គឺជា​សារធាតុ​ទប់ស្កាត់​ដ៏​ខ្លាំងក្លា​មួយ​របស់ Neuropeptide (​ម៉ូលេគុល​ប្រូតេអ៊ីន​តូច​ដែល​មាន​លក្ខណៈ​ដូច​ប្រូតេអ៊ីន និង​ត្រូវបាន​ប្រើប្រាស់​ដោយ​សរសៃប្រសាទ​ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​) ឬ Substance P ដែល​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​នឹង​ដំណើរ​ការណ៍​នៃ​ការ​រលាក​ក្នុង​រាងកាយ​។ មាន​របស់​មួយ​ហៅថា ក្រែម Capsaicin ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អា​ការៈឈឺចាប់​ជា​ច្រើន​យ៉ាង​ទូលំទូលាយ​។ សារធាតុ Capsaicin ត្រូវបាន​គេ​រកឃើញ​ថា​មាន​ប្រយោជន៍​ក្នុង​ការបំបាត់​ការឈឺចាប់​លើ​អ្នកជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ការឈឺចាប់​ក្រោយ​វះកាត់ ឬ​ការព្យាបាល​ក្លន ក្រោយ​មាន​ជំងឺសរសៃប្រសាទ និង​ជំងឺសរសៃប្រសាទ​ចុងដៃ​ចុងជើង​។ ម្ទេស​ក៏​ជួយ​បង្កើន​លំហូរ​ឈាម និង​បំបែក​កំណក​ក្នុង​សរសៃឈាម​ខណៈពេល​កំពុង​តែ​បង្កើត​ជា​កោសិកា​គ្រាប់​ឈាមក្រហម​ឡើងវិញ​ដើម្បី​ឱ្យ​ប្រព័ន្ធ​របត់​ឈាម​រត់​កាន់តែ​មាន​សុខភាព​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។