គ្រាប់ស្វាយ​ច័ន្ទី​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

គ្រាប់ស្វាយ​ច័ន្ទី​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

​តើ​ការ​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី​អាច​ជួយ​ពង្រឹង​ដល់​សុខភាព និង​សេចក្តីសុខ​បាន​ដែរ​ទេ​? ខ្ញុំ​ជឿជាក់​ថា ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ វា​ពិតជា​អាច​។ គួរ​ឱ្យ​ស្តាយ មាន​មនុស្ស​ជាច្រើន​មិន​ចូលចិត្ត​ញ៉ាំ​វា​នោះ​ទេ ព្រោះតែ​គេ​ថា​វា​ពោរពេញ​ទៅដោយ​ជាតិ​ខ្លាញ់ និង​មិន​ល្អ​ចំពោះ​សុខភាព​។

​តាមពិត ការ​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី​អាចជួយ​ដល់​សុខភាព​បាន​ច្រើនយ៉ាង​ណាស់​។ វា​មិន​ត្រឹមតែ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​ទេ តែ​អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​បង្កើត​ជា​អាហារ​ឆ្ងាញ់ៗ​បានដែរ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួលបាន​ពី​ការ​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី​។

ខ្លាញ់​ប្រភេទ Monounsaturated Fats
ដល់ពេល​ដែល​ត្រូវ​លែង​ខ្លាច​ពាក្យ​ថា​ខ្លាញ់​ទៀត​ហើយ​នៅពេល​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ​ដែល​សំខាន់​ចំពោះ​សុខភាព ជាពិសេស​អាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ និង​បង្កើត​ខ្លាញ់​ល្អ​ទៀតផង​។

អង់​ទី​អុក​ស៊ីដង់​
គ្រាប់ស្វាយ​ច័ន្ទី​មាន​ជាតិ​ទង់​ដែង ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ​ដ៏​មាន​សុខភាព​។ ទង់ដែង​ដែល​បានមក​ពី​អាហារ​អាចជួយ​រាងកាយ​ក្នុង​ការបង្កើត​ជាលិកា និង​កោសិកា​អាច​ផលិត​ថាមពល     បាន​៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។