Galaxy S7 អាច​នឹង​​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ១០​ភាគ​រយ​​

Galaxy S7 អាច​នឹង​​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ១០​ភាគ​រយ​​

ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​ Galaxy S7 បាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​នេះ​អាច​នឹង​​ដាក់​លក់​ក្នុង​តម្លៃ​ថោក​ជាង​ Galaxy S6 ​ ដើម្បី​​​ជា​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ។

 

Galaxy S7 អាច​នឹង​​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ១០​ភាគ​រយ​​

 

អ្នក​វិភាគ​ប្រចាំ​នៅ​ប្រទេស​ចិន​លោក​ Pan Jiutang បាន​ធ្វើ​ការ​​ទាយ​ទុក​ជា​មុន​ថា​ក្រុមហ៊ុន​ Samsung នឹង​កាត់​បន្ថយ​តម្លៃ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ឲ្យ​ទាប​ជាង​ជំនាន់​មុន។ ​នេះ​បើ​យោង​តាម​វិបសាយ​ Times of India។ ប្រសិន​បើ​ការ​រាយការណ៍​នេះ​អាច​ជឿ​ទុក​ចិត្ត​បាន​ ទូរសព្ទ​ Galaxy S7 អាច​នឹង​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ប្រមាណ​១០​ភាគ​រយ។

 

ក្រៅ​ពី​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​កន្លង​មក​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​បាន​​ផ្សព្វផ្សាយ​ពាក់​ព័ន្ធ​នឹង​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S7 ដូច​ជា​ អេក្រង់​ទំហំ​៥,​២​អ៊ីញ​​ជា​មួយ​នឹង​មុខងារ​ 3D Touch, កាមេរ៉ា​ក្រោយ​ទំហំ​២៣MP និង​ខាង​មុខ​៨MP, RAM ទំហំ​៤GB និង​អង្គ​ចងចាំ​អាច​ធ្វើ​ការ​បន្ថែម​ពី​ខាង​ក្រៅ​បាន។

​​

គួរ​រំលឹក​ថា​​នៅ​សល់​​​តែ​បី​ខែ​ទៀត​ប៉ុណ្ណោះ​កម្មវិធី​ Upacked របស់​ក្រុមហ៊ុន​ Samsung នឹង​ត្រូវ​ប្រារព្ធ​ឡើង​ ហើយ​ពេល​នោះ​ឯង​ដែល​គេ​ជឿ​ថា​វត្តមាន​ Galaxy S7 នឹង​បង្ហាញ​ជា​ផ្លូវ​ការ៕​​​​​​​​

 

ចុច​អាន៖ Apple ជាប់​​ឈ្មោះ​ជា​ក្រុមហ៊ុនមាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ជាង​គេ​ក្នុង​លោក​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ International Business Times​​​