វិធី​ជ្រើស​រើស​ពេល​វេលា​ទិញ​ទូរសព្ទ​​ ចំ​ពេល​​​ទូរសព្ទ​ធ្លាក់​មក​នៅ​តម្លៃ​ទាប

វិធី​ជ្រើស​រើស​ពេល​វេលា​ទិញ​ទូរសព្ទ​​ ចំ​ពេល​​​ទូរសព្ទ​ធ្លាក់​មក​នៅ​តម្លៃ​ទាប

អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ពេល​ដែល​ឃើញ​ទូរសព្ទ​ស៊េរី​ថ្មី​ចេញ​លក់​លើ​ទីផ្សារ​ភ្លាម​ តែង​ទិញ​ទូរសព្ទ​នោះ​​យក​មក​ប្រើ​ប្រាស់​ភ្លាម​ ដោយ​មិន​បាន​​ដឹង​ទេ​ថា​ទូរសព្ទ​អាច​នឹង​មាន​ការ​ធ្លាក់​​ថ្លៃ​នៅ​ពេល​វេលា​ណា​មួយ។

 

វិធី​ជ្រើស​រើស​ពេល​វេលា​ទិញ​ទូរសព្ទ​​ ចំ​ពេល​​​ទូរសព្ទ​ធ្លាក់​មក​នៅ​តម្លៃ​ទាប

 

@ទូរសព្ទ​ iPhone

 

មាន​អ្នក​ប្រើ​ប្រាស់​មួយ​ភាគ​ធំ​តែង​ត្អូញត្អែរ​ថា​ទូរសព្ទ​ iPhone មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ទេ​ថា​តម្លៃ​របស់​វា​រក្សា​បាន​យូរ​ ជាង​ទូរសព្ទ​ Android ភាគ​ច្រើន។ ទោះ​បី​ជា​គេ​រង់​ចាំ​រយៈ​ពេល​មួយ​ខែ​បន្ទាប់​ពី​ទូរសព្ទ​ជំនាន់​ថ្មី​បាន​ចេញ​លក់​​រួច​សឹម​ទិញ​វា​ក្ដី​ តម្លៃ​របស់​វា​នឹង​មាន​ការ​បញ្ចុះ​ត្រឹម​ប្រមាណ​​១០​ភាគ​រយ​ប៉ុណ្ណោះ។

 

​​​​​​​​​ខាង​ក្រោម​ជា​តារាង​បង្ហាញ​អំពី​ការ​ប្រែ​ប្រួល​តម្លៃ​របស់​ iPhone 5s ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ៖

 

វិធី​ជ្រើស​រើស​ពេល​វេលា​ទិញ​ទូរសព្ទ​​ ចំ​ពេល​​​ទូរសព្ទ​ធ្លាក់​មក​នៅ​តម្លៃ​ទាប

 

-តម្លៃ​ចេញ​​​លក់​លើក​ដំបូង​ក្នុង​ប្រទេស​អង់គ្លេស​​​គឺ​ ៥៤៩​ផោន​ (​ប្រមាណ​ ៨២៩​ដុល្លារ)
-បី​ខែ​ក្រោយ​មក​​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៤៧៥​ផោន​ (​ប្រមាណ​ ៧១៧​ដុល្លារ) ធ្លាក់​ចុះ​ ១៣​%​
-​ប្រាំ​មួយ​ខែ​ក្រោយ​ធ្លាក់​ចុះ​មក​នៅ​ ៤៥០​ផោន​ (​ប្រមាណ​ ៦៧៩​ដុល្លារ) ធ្លាក់​ចុះ​ ១៨%
​-រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ទូរសព្ទ​នេះ​នៅ​តែ​មាន​តម្លៃ​ចាប់​ពី​៤០០​ផោន​ (ប្រមាណ​ ៦០០​ដុល្លារ​ឡើង​ទៅ​)

 

@ទូរសព្ទ​ Android

 

រយៈ​ពេល​បី​ខែ​បន្ទាប់​ពី​ទូរសព្ទ​ Android ចេញ​លក់​ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​មួយ​សម្រាប់​ទិញ​វា។ ​ក្នុង​រយៈ​ពេល​បី​ខែ​នេះ​ បញ្ហា​បច្ចេកទេស​​​​ដែល​មាន​តែង​ត្រូវ​បាន​ដោះ​ស្រាយ​ ​ហើយ​តម្លៃ​ក៏​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ប្រៀប​នឹង​ការ​ចេញ​លក់​លើក​ដំបូង។ ជាក់​ស្ដែង​ដូច​ជា​ទូរសព្ទ​ Galaxy S5 បាន​ធ្លាក់​ចុះ​តម្លៃ​​ជិត​​៣០​%​ បន្ទាប់​ពី​រយៈ​ពេល​ពីរ​ខែ​នៃ​ការ​ចេញ​លក់។

 

​​​​​​​​​ខាង​ក្រោម​ជា​តារាង​បង្ហាញ​អំពី​ការ​ប្រែ​ប្រួល​តម្លៃ​របស់​ Galaxy S5 ក្នុង​រយៈ​ពេល​​​៦​ខែ៖

 

វិធី​ជ្រើស​រើស​ពេល​វេលា​ទិញ​ទូរសព្ទ​​ ចំ​ពេល​​​ទូរសព្ទ​ធ្លាក់​មក​នៅ​តម្លៃ​ទាប

 

-​តម្លៃ​ចេញ​លក់​ដំបូង​ក្នុង​ប្រទេស​អង់គ្លេស​គឺ​ ៥៥០​ផោន​(​ប្រមាណ​ ៨២៨​ដុល្លារ)
-រយៈ​ពេល​​បី​ខែ​នៃ​ការ​ចេញ​លក់​តម្លៃ​ក៏​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​ប្រហែល​ ៤០០​ផោន​(ប្រមាណ​ ​៦០០​ដុល្លារ) ​ធ្លាក់​ចុះ​ ២៧​%
-រយៈ​ពេល​៦​ខែ​នៃ​ការ​ចេញ​លក់​ តម្លៃ​ក៏​បាន​ធ្លាក់​នៅ​ត្រឹម​ប្រហែល​ ៣៥០​ផោន​ (​ប្រមាណ​ ​៥២៧​ដុល្លារ) ​ធ្លាក់​ចុះ​ ៣៦​% ​

 

គួរ​បញ្ជាក់​ថា​​ការ​ប្រែ​ប្រួល​តម្លៃ​នៃ​ទូរសព្ទ​ទាំង​ពីរ​ប្រភេទ​ខាង​លើ​គឺ​ តម្លៃ​លើ​ទីផ្សារ​ប្រទេស​អង់គ្លេស​ ហើយ​វា​​ក៏​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ទីផ្សារ​មួយ​ចំនួន​ទៀត​លើ​ពិភពលោក​ផង​ដែរ៕

 

ចុច​អាន៖ ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MobileIndustryReview​​​​​​​