បើក​ម៉ូតូ​ដួល​ខ្លួនឯង រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​កណ្តាល: បុរស​ម្នាក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀតរងរបួស​បាក់​ភ្លៅ ក្រោយពី​រូបគេបើក​ម៉ូតូឌុប​គ្នា ដួល​ខ្ទាតចូល​ទ្រូង​ថ្នល់ ស្របពេលនោះមាន​រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។

​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣-២៤ ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នោះ ឈ្មោះ លូត ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ត្រពាំងរ​វៀ ឃុំ​ត្រពាំងរ​វៀ ស្រុក​បរសេដ្ឋ ខេត្ត កំពង់ស្ពឺ មុខរបរ​កម្មករ​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ​មាន រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ គ្រឿង ស្មាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ពី​លិច មក​ទិសខាងកើត លុះ​មកដល់​ចំណុច​ខាងលើ បាន​ដួល​ទៅលើ​ទ្រូង​ថ្នល់ ស្របពេលនោះ ក៏មាន​រថយន្ត ១ គ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ខៀវ​លឿង ពាក់​ស្លាក​លេខ ក ៥៨៩០.​ភព​៣ ជា​ប្រភេទ​រថយន្ត ស៊ីទែន ក្រុមហ៊ុន​ប្រេង M P L បាន​ជ្រុល​ទៅ​កិន​បុរស ដែល​អង្គុយ​ពីក្រោយ ខ្ទាត​ទៅ​ដួល នៅខាងមុខ បណ្តាល​ឲ្យ​ស្លាប់ និង​បុរស​ម្នាក់ទៀត របួសធ្ងន់​ម្នាក់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​បញ្ជូន​ជនរងគ្រោះ ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕V/S

បើក​ម៉ូតូ​ដួល​ខ្លួនឯង រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

បើក​ម៉ូតូ​ដួល​ខ្លួនឯង រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

បើក​ម៉ូតូ​ដួល​ខ្លួនឯង រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​