Idol ​ក្នុង​ដួងចិត្ត​របស់ ចាន់ វឌ្ឍនាកា ​ជា Cristiano Ronaldo ​មិនមែន Messi ​ទេ


Idol ​ក្នុង​ដួងចិត្ត​របស់ ចាន់ វឌ្ឍនាកា ​ជា Cristiano Ronaldo ​មិនមែន Messi ​ទេ

ទន្ទឹម​នឹង​មាន​គេ​ហៅ “Messi កម្ពុជា” ​សាមី​ខ្លួន​ចាន់ វឌ្ឍនាកា ​បាន​ចេញ​មក​បញ្ជាក់​ថា​រូបគេ​មិន​ចង់​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ដាក់​រហស្សនាម​ឱ្យ​ដូច​ទៅ​នឹង​កីឡាករ​កំពូល​ៗ​ណា​នោះ​ទេ ពោល​គឺ​រូបគេ​ចង់​ធ្វើ​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង លេង​ដោយ​សមត្ថភាព​ខ្លួន​ឯង។ ចំណែក​ឯ​ Idol ​ក្នុង​ដួង​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បឹងកេត​នេះ​វិញ​ក៏​មិនមែន​ជា Lionel Messi ​ដែរ គឺ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់ Real Madrid ​មាន​ឈ្មោះ​ថា Cristiano Ronaldo។

 

Idol ​ក្នុង​ដួងចិត្ត​របស់ ចាន់ វឌ្ឍនាកា ​ជា Cristiano Ronaldo ​មិនមែន Messi ​ទេ

 

ចុះ​ពី​លើ​យន្ដហោះ​មក​ពី​ប្រទេស​វៀតណាម​កាល​ពី​ម្សិលមិញ ចាន់ វឌ្ឍនាកា ​បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ Sabay ​ទាក់ទិន​នឹង​រឿង​គេ​ហៅ​ Messi កម្ពុជា ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ជួយ​ក្រុម​បឹង​កេត​ឱ្យ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន ហើយ​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​នៅ​កម្ពុជា​ និង​អ្នក​បាន​ទៅ​មើល​ផ្ទាល់​នៅ​វៀតណាម​ផង​ដែរ។ តាម​ពិត ខ្ញុំ​អត់​ចង់​ឱ្យ​គេ​យក​ខ្ញុំ​ទៅ​ប្រៀបធៀប​ជាមួយ​កីឡាករ​កំពូល​ណា​នោះ​ទេ ព្រោះ​ខ្ញុំ​ជា​ខ្ញុំ។ ខ្ញុំ​ចង់​លេង​តាម​អ្វី​ដែល​ខ្ញុំ​មាន ប្រើ​ក្បាច់​ខ្លួន​ឯង អត់​ចង់​ធ្វើ​តាម​គេ​ទេ។ ហើយ ​កីឡាករ​ដែល​ខ្ញុំ​ស្រលាញ់​ពី​ដើម​មក​គឺ CRISTIANO RONALDO ”។

 

កីឡាករ​មាន​ដើម​កំណើត​នៅ​កំពត​ខាង​លើ បាន​បង្ហាញ​សមត្ថភាព​ល្អ​ខ្លាំង ដោយ​អាច​ជួយ​បឹង​កេត​ឱ្យ​យក​ឈ្នះ​ក្រុម​កំពូល​នៅ​លីក​ឡាវ​ Lao Toyota ២-០ (វឌ្ឍនាកា ​រក​បាន​ទាំង​ពីរ​គ្រាប់) , មីយ៉ាន់ម៉ា ៣-០ ​និង​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ ៣-២ ​ដែល​៣​គ្រាប់​របស់​ក្រុម​កម្ពុជា​ធ្វើ​បាន​ដោយ វឌ្ឍនាកា ​ទាំង​៣​គ្រាប់។ ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូប​នេះ ក៏​បាន​ក្លាយ​ជា​កីឡាករ​ធ្វើ​បាន Hat-trick ​ដំបូង​គេ​ក្នុងការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup ​ផង​ដែរ៕

 

​អត្ថបទ៖ មុន្នី រម្យ