អភិបាលរង​ខេត្ត​បន្ទាយ​មាន​ជ័យដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ផ្លូវ​១​ខ្សែ​ដែល​ខូច​ដោយទឹកជំនន់​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពី​ថ្ងៃ​ទី​០៧ ​ធ្នូ​ ២០១៥​ ​​​អភិបាលរង​ខេត្ត​បានដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ផ្លូវ​១​ខ្សែ ​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ក្នុង​ក្រុង​សិរី​សោភ័ណ ដែល​រង​ការ​ខូចខាត​ដោយទឹកជំនន់​ជា​ច្រើន​ឆ្នាំ​​​​។

លោក លី សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រាប់​ថា ​ផ្លូវ​មួយខ្សែ​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៥ ​ចំណុច​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ឆ្លងកាត់​សង្កាត់​អូរ​អំបិល​ដល់​សង្កាត់​ទឹក​ផ្លា​ក្រុង​សិរី​សោភ័ណ​​ ​​​​​​​​​​​​​​​​​​​​​​​ជា​ផ្លូវ​ខេត្ត​ជាយក្រុង​សិរី​សោភ័ណ​ដែល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​ដោយ​ទឹកជំនន់​ដែល​ប្រជាពលរដ្ឋ​ឆ្លងកាត់ ​និង​ប្រមូល​កសិផល​ជួប​ការ​លំបាក។

​លោក​បាន​បញ្ជាក់​ថា​ ដោយ​ឃើញ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ប្រមូល​ផល​ ខេត្ត​ ​រួម​ជាមួយ​សប្បុរសជន​បាន​ស​ម្រុ​កជួសជុល​ផ្លូវ​នេះ​នៅ​ថ្ងៃ​ទី​១០​ ធ្នូ​ ២០១៥​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​មក​បាន​ស្រួល​៕​