​ព្រឹកនេះ ​សភា​បើកមហាសន្និបាត​​តំបន់​អាស៊ី​លើក​​ទី​​៨

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​ប្រេ​ស៊ី​ដង់​សុខា​ភ្នំពេញ នៅវេលាម៉ោង០៩ព្រឹក​ថ្ងៃទី​០៨ ធ្នូ ២០១៥ នេះ រដ្ឋ​សភាធ្វើជាម្ចាស់ផ្ទះ​នៃ​មហា​​​​សន្និបាត​​ស្តីពី​តំបន់​​អាស៊ី​ ហៅ​កាត់​ថា APA លើក​ទី​៨ ក្រោម​ប្រធានបទ​ «ការ​ជំរុញសន្តិភាព, ការផ្សះផ្សា និង​ការសន្ទនា​នៅ​តំបន់​អាស៊ី» ក្រោម​អធិបតីភាព​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​មហាសន្និបាត​តំបន់​អាស៊ី ។

បច្ចុប្បន្ន​ ​សមាជិកសភា​​ក្នុង​តំបន់​អាស៊ី​មាន​៤២​ប្រទេស និង​សមាជិក​អ្នក​សង្កេត​ការណ៍១៦ប្រទេស ដោយ​មហាសន្និបាតនេះ​ ធ្វើជា​រៀង​​រាល់ឆ្នាំ​ ក្នុង​១ឆ្នាំ​ម្តង ។ ការរៀបចំធ្វើមហាសន្និបាតក្នុងប្រទេសកម្ពុជា​នេះ គឺជាលើកទី០៨ បន្ទាប់ពី​លើកទី០៧ ធ្វើ​​​នៅ​ប្រទេស​ប៉ាគី​ស្ថាន ។ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨