សញ្ញា 5 យ៉ាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទូរស័ព្ទ​របស់​អ្នក​ឆ្លង​មេរោគ​រួច​ទៅ​ហើយ! នេះ​ជា​វិធី​ការពារ​បន្ទាប់​ពី​បាន​ឆ្លងរួច!

តើប្រិយមិត្ត ទាំងអស់គ្នា ដឹងទេថា មេរោគលើទូរស័ព្ទ កើតឡើង ដោយសារ អ្វីទៅ? អ្នកណាជា អ្នកបង្កើតវា? ហើយត្រូវបាន បង្កើតក្នុងគោល បំណងអ្វី?

សញ្ញា 5 យ៉ាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទូរស័ព្ទ​របស់​អ្នក​ឆ្លង​មេរោគ​រួច​ទៅ​ហើយ! នេះ​ជា​វិធី​ការពារ​បន្ទាប់​ពី​បាន​ឆ្លងរួច!

ជាការពិតណាស់ មេរោគកើតឡើង ដោយសារ អ្នកសរសេរ ប្រូក្រាម មិនមែន សុខៗ វាស្រាប់តែ កើតឡើង ដោយឯកឯង នោះទេ ហើយគេបង្កើត វាឡើង ដើម្បីធ្វើការ សាកល្បង នូវចំណេះដឹង របស់គេ និងសម្រាប់ ផលប្រយោជន៍ ផ្ទាល់ខ្លួន មួយចំនួនទៀត របស់គេ។

បើនិយាយ ទាក់ទង ទៅនឹង​ប្រព័ន្ធ សុវត្ថិភាពវិញនោះ មេរោគគឺជា ផ្លូវមួយ សម្រាប់តភ្ជាប់ អោយជនអនាមិក ជ្រៀតចូល ទៅក្នុងទូរស័ព្ទ របស់អ្នក។ ហើយកាលដែល ពួកគេអាច ជ្រៀតចូលបាន ហើយនោះ អ្វីៗ ទាំងអស់ ដែលមាន នៅក្នុង ទូរស័ព្ទរបស់ អ្នកនោះ ក៏ពួកគេ អាចប្រើប្រាស់ បានផងដែរ សូម្បីតែ កាមេរ៉ា ក៏គេអាចលួច ថតរូបអ្នក បានទៀតដែរ។

ដូចនេះ ដើម្បីដឹងថា ទូរស័ព្ទរបស់អ្នក មានឆ្លងមេរោគ ឬក៏អត់នោះ សូមតាមដាន ជាមួយខេមបូ ដែលយើងនឹង រៀបរាប់អំពី សញ្ញាទាំង 5 ដែលបញ្ជាក់ថា ទូរស័ព្ទរបស់អ្នក មានឆ្លងមេរោគ រួចហើយ នៅខាងក្រោមនេះ!

  1. ទូរស័ព្ទលោតផ្ទាំងរញ៉េរញ៉ៃ (Ads)

បញ្ហានេះ មានកើតឡើង ភាគច្រើន តែនៅលើ ទូរស័ព្ទដៃ និងថេប្លេត Android តែប៉ុណ្ណោះ ដោយជារឿយៗ រាល់ពេល ដែលអ្នក ចាប់ផ្តើម បើកអ៊ីនធើណេត ភ្លាម ក៏មានផ្ទាំង រញ៉េរញ៉ៃ ជាច្រើន លោតមក តែម្តង។

  1. ផ្ញើសារ ឬ Call ដោយខ្លួនឯង

បញ្ហានេះ កើតឡើង ដោយសារតែ អ្នកបានតម្លើង កម្មវីធី មិនស្គាល់ប្រភព។ ហើយពេលដែល កម្មវិធីនោះ បានតម្លើង នៅក្នុងទូរស័ព្ទ របស់អ្នក ហើយនោះ វានឹងដំណើរ ការភ្លាមៗ ដោយធ្វើការ ផ្ញើសារទៅលេខនេះ ឬក៏ call ទៅលេខនោះ ជាដើម។

  1. ដំណើរការយឺត

ព្រោះតែអ្នកបាន តម្លើងកម្មវិធី ដែលមិន ស្គាល់ប្រភព ដោយមានភ្ជាប់ មកជាមួយនឹង កូនមុខងារ ជាច្រើន នៅក្នុងវា ជាហេតុមួយ ធ្វើអោយទូរស័ព្ទ របស់អ្នក ដំណើរការយឺត ទោះជា ទូរស័ព្ទ របស់អ្នក មានរ៉េមធំ ក៏ដោយ។

  1. ស៊ីថ្មខុសពីធម្មតា

បញ្ហានេះ កើតឡើងនៅពេលដែល កម្មវិធីមេរោគ ចាប់ផ្តើម ដំណើរការ ដោយបើករាល់ នៅមុខងារ ទាំងអស់ របស់វា ធ្វើអោយរ៉េម ទូរស័ព្ទ របស់យើង ប្រើប្រាស់ កាន់តែច្រើន។ ពេលដែលរ៉េម ត្រូវបាន ទាញយក ទៅប្រើ កាន់តែច្រើន នេះហើយ ទើបធ្វើ អោយថ្មស៊ី ឬអស់លឿន ជាងធម្មតា។

  1. ផ្ទាំង Ads លោតរញ៉េរញ៉ៃនៅក្នុងកម្មវិធី Facebook, Twitter, Pinterest …

ជាធម្មតា នៅក្នុងកម្មវិធី Facebook, Twitter, Pinterest … គឺមិនមាន ផ្ទាំងផ្សាយ ពាណិជ្ជកម្ម នោះទេ តែបើសិន ជាមាននោះ បានន័យថា ទូរស័ព្ទរបស់អ្នក មានឆ្លង មេរោគហើយ។

សរុបមកវិញ ប្រសិនបើ មានប្រិយមិត្តណា ដែលប្រើប្រាស់ នូវស្មាតហ្វូន ដើរដោយប្រព័ន្ធ ប្រតិបត្តិការ Android ហើយបាន ជួប ប្រទះនូវ បញ្ហាដែលបាន រៀបរាប់ខាង លើនោះ បានន័យថា ស្មាតហ្វូន របស់ លោកអ្នក បានឆ្លងហើយ។ ដូចនេះដើម្បី ធ្វើការ កម្ចាត់វា បន្តិចម្តងនោះ សូមរួសរាន់ តម្លើងកម្មវិធី កម្ចាត់មេរោគ ណាមួយ ដែលគួរអោយ ទុកចិត្ត ឬក៏ធ្វើការ Hard Reset (Encrypt File) កុំបីខាន។ ម្យ៉ាងវិញទៀត សូមកុំព្យាយាម បើកអ៊ីនធើណេត ប្រើប្រាស់អី ព្រោះថា ដូចជាបើកទ្វា អោយជន អនាមិក ចូលមកកាន់ ស្មាតហ្វូន របស់អ្នកអញ្ចឹង។

  • ដោយ: Mai
  • 8:53 AM, 08 December
  • ប្រភព: Tech Viral
  • Tag: ចំណេះដឹងទូទៅ