ប៉េកាំង​ ខ្យល់​ពុល​កាន់​តែ​ខ្លាំង ចេញ​​​សញ្ញា​ក្រហម​លើក​ដំបូង

ប៉េកាំង​ ខ្យល់​ពុល​កាន់​តែ​ខ្លាំង ចេញ​​​សញ្ញា​ក្រហម​លើក​ដំបូង

​រដ្ឋ​ធានី​ប៉េកាំង​ប្រទេស​ចិន​ បាន​​​រង​គ្រោះ​ដោយ​សារ​កង្វក់​ខ្យល់​កាន់​តែ​ធ្ងន់ធ្ងរ រហូត​ចេញ​​​សញ្ញា ​”ក្រហម​” ដែល​ជា​សញ្ញា​គ្រោះ​ថ្នាក់​នៃ​ខ្យល់​ពុល​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

ប៉េកាំង​ ខ្យល់​ពុល​កាន់​តែ​ខ្លាំង ចេញ​​​សញ្ញា​ក្រហម​លើក​ដំបូង
 

 
សញ្ញា​ក្រហម​ បញ្ជាក់​ពី​សញ្ញា​​ព្រមាន​នៃ​កម្រិត​បំពុល​​​​​​​ បាន​​លោត​​បង្ហាញ​​ពី​ក្នុង​​ម៉ូនីទ័រ​នៅ​​​ស្ថានទូត​សហរដ្ឋអាមេរិក​​នៃ​ទី​ក្រុង​ប៉េកាំង​​​​នា​​​ម៉ោង​៧​ព្រឹក​ (ម៉ោង​ក្នុង​ស្រុក) កាល​ពី​​ថ្ងៃ​អង្គារ​​​​ទៅ។ សញ្ញា​​​ក្រហម​​ក្នុង​កម្រិត​ PM ២,៥ នោះ​​នឹង​អាច​​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ហើយ​ត្រូវ​គេ​រាយ​ការណ៍​ថា​​ជា​កម្រិត​គ្រោះ​ថ្នាក់។

 
​ឧស្សាហកម្ម​ធ្យូង​ថ្ម​ និង​ប្រព័ន្ធ​​ថាមពល​កម្ដៅ ក៏​ដូច​ជា​​ឧស្ម័ន​​ពុល​ចេញ​ពី​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ រួម​ទាំង​ធូលី​ដី​ចេញ​ពី​ការដ្ឋាន​សំណង់​ ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​​ខ្យល់​នៅ​ទីក្រុង​ប៉េកាំង​រង​ផល​ប៉ះ​ពាល់។

 

ប៉េកាំង​ ខ្យល់​ពុល​កាន់​តែ​ខ្លាំង ចេញ​​​សញ្ញា​ក្រហម​លើក​ដំបូង
 

 
ប៉ុន្មាន​​សប្ដាហ៍​​ចុង​ក្រោយ​នេះ សាលា​រៀន​ជា​ច្រើន​ក្នុង​ទី​ក្រុង​​ប៉េកាំង​ប្រទេស​ចិន​ត្រូវ​បាន​បិទ​ទ្វារ​ ​ចំណែក​ការដ្ឋាន​សំណង់​អគារ​ជា​ច្រើន​បាន​បញ្ឈប់​​ការ​សាង​សង់​​​បន្ទាប់​ពី​​​មាន​បញ្ហា​ខ្យល់​អព្ទ​​​ក្នុង​ក្រុង។ រថយន្ និង​រោង​ចក្រ​ជា​ច្រើន​​ក្នុង​ប្រទេស​ចិន​ត្រូវ​បញ្ឈប់​ដំណើរ​ការ​មួយ​រយៈ​​​ផង​ដែរ៕

 

ប៉េកាំង​ ខ្យល់​ពុល​កាន់​តែ​ខ្លាំង ចេញ​​​សញ្ញា​ក្រហម​លើក​ដំបូង
 

 

ប៉េកាំង​ ខ្យល់​ពុល​កាន់​តែ​ខ្លាំង ចេញ​​​សញ្ញា​ក្រហម​លើក​ដំបូង
 
 

ចុចអាន៖ វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​
​​