​ផ្នូរ​ដែល​មាន​អាយុ​កាល​២,៦០០​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចិន​

​ប្រជុំ​ផ្នូរ​ដែល​មាន​អាយុ​​កាលនៅ​ចន្លោះ​ឆ្នាំ ៧៧១-៤៧៦​ មុនគ.ស​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ភាគ ​កណ្តាល​ខេត្ត ​ហឺណាន ​​ប្រទេសចិន​។​ នេះ​បើ​តាម​ការ​អះអាង​របស់​បុរាណ​វិ​ទូ​។​

ប្រជុំ​ផ្នូរ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ Yichuan ​នៃទីក្រុង ​Luongang ប្រទេស​ចិន ​គឺឃើញ​មាន​ប្រមាណ ២០០​ផ្នូរ ​ដែល​ក្នុង​នោះមាន​ សេះ​ចំនួន​៨​និង​រណ្តៅរទេះ​ចម្បាំង​ចំនួន​លើស​ពី​៣០ ​និង​​មាន​ឡ​ច្រើន​ជាង​១០​។ ​ហើយ​វា​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដៃប្រមាណ​២០០,០០​ការ៉េ​។ ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ទី​តាំង​​ទី​ក្រុង​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​២២០-២០២ ​មុនគ.ស ​ក៏​ត្រូវបានរក​ឃើញ​ផង​ដែរ ​ដែល​ទី​តាំង​នេះ​ត្រូវ​បាន​សន្មត់​ថា​នៅ​ក្នុង​សម័យ​កាល​រាជវ​ង្ស ​ហាន​។​​
​ផ្នូរ​ដែល​មាន​អាយុ​កាល​២,៦០០​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចិន​
បុរាណ​វិទូ​ជឿ​ថា ​ទី​តាំង​នេះ​គឺ​ជា​ផ្ទះ​របស់​កុលសម្ព័ន្ធ​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​ជាង ​២,៦០០ ​ឆ្នាំ​មក​ហើយ​។ ​កុលសម្ព័ន្ធ​នេះ​ទៀត​សោត ​គឺ​ជា​កុលសម្ព័ន្ធ​ដ៏​កម្រ​នៅ​ក្នុង​តំបន់​ដែល​ការ​ធ្វើ​ចំណាក​ស្រុក​និង​ការ​បាត់បង់​ជីវិត​ត្រូវ​បាន​គេ​រក្សា​ទុក​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ People’s Daily China

  • ​ផ្នូរ​ដែល​មាន​អាយុ​កាល​២,៦០០​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចិន​已关闭评论
  • 409 views
  • Hide Sidebar
    A+
Publish on:2015/12/08  Category:ជីវិតនិងសង្គម