​ក្រុម​តារា​ចម្រៀង​កូរ៉េ ​Super Ju​nior​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រកក្រើក​នៅ​ទី​ក្រុងតៃប៉ិ​

​សមាជិក ក្រុម​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង ​Super Junior​ ប្រគុំ​តន្ត្រី​ប្រកប​ដោយ​ភាព​ជោគជ័យ ​នៅ​ក្នុង​ទី​ក្រុង​តៃប៉ិ​។ ​ក្រុម​តារា​ចម្រៀង​ បីរូប ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បានប្រគុំតន្រ្តី​ទេសចរណ៍​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ ​ចាប់​តាំង​ពី​ការ​ប្រគុំ ​តន្ត្រី​ក្នុង​ស្រុករបស់​ពួក​គេ​ ប៉ុន្មាន​ខែ​កន្លង​ទៅ​​នេះ​។ ការ​ប្រគុំ​តន្រ្តី ​របស់ក្រុម​តា​រា ​ប្រុស​កូរ៉េ​ខាង​ត្បូង​នេះ​ទទួល​ជោគជ័យ​ណាស់​ មាន​អ្នក​គាំទ្រ​​រហូតទៅ​ដល់១០.០០០​នាក់​។ ក្នុង​នោះ​ឃើញ​ថា ​បទ​ចម្រៀង​ជា​ច្រើន​បទ​ត្រូវ ​បាន​ពួក​គេ​លើក​យក​មក​សម្តែង​ ដើ​ម្បី​ទា​ញ​យ​ក​ប្រជា​ប្រិយភាព​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​។ សម្រាប់​លោក​អ្នក​ដែលជា​អ្នក​គាំទ្រក្រុម​តារា​ចម្រៀ​ង​ប្រុសដ៏​ល្បី ​Super Junior ​ពួក​គេ​នឹងបន្ត​ប្រគុំត​ន្ត្រី ​ទេស​ចរណ៍​បន្ត​ទៀត​ នៅ​ថ្ងៃ​ទី ​១២​និង​១៣ ​ខាង​មុខនេះ​នៅ​ប្រទេស​ថៃ​៕​​
​ក្រុម​តារា​ចម្រៀង​កូរ៉េ ​Super Ju​nior​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រកក្រើក​នៅ​ទី​ក្រុងតៃប៉ិ​
ប្រែសម្រួល៖ កញ្ញា