អគ្គលេខា​ធិការ​អង្គការ​NATO​៖​​ NATO មិន​បញ្ជូន​ទ័ពទៅកម្ទេច​ក្រុម​ជ្រុលនិយម ISIS ​ឡើយ

​លោក J​ens ​Stoltenberg ​អគ្គ​លេខាធិការ​អង្គការណាតូ​ (NATO)​ បាន​អះ​អាងថា NATO នឹងមិនបញ្ជូន​ទ័ព​ដើម្បីទៅវាយ​កម្ទេច​ក្រុមជ្រុល​និយម ISIS ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ឡើយ ស្រប​ពេល​ដែល​មាន​ប្រទេស​ជា​ច្រើន​ទៀត​បាន​​សម្រេចបញ្ជូន​ទ័ពទៅវាយ​កម្ទេ​ច​ក្រុម ISIS។ នេះ​បើ​តាម​ Channel News Asia ផ្សាយកាល​ពី​ថ្ងៃចន្ទ ​ម្សិល​មិញ។​
អគ្គលេខា​ធិការ​អង្គការ​NATO​៖​​ NATO មិន​បញ្ជូន​ទ័ពទៅកម្ទេច​ក្រុម​ជ្រុលនិយម ISIS ​ឡើយ
​តាម​ប្រភព​ដដែល​បាន​ឲ្យដឹ​ង​ថា ​លោក​ Jens ​Stoltenberg បាន​ផ្តោត​ទៅ​លើ​សង្គ្រាម​ដែល​កើត​ឡើង​រវាង​ប្រទេស​លោក​ខាង​លិច​ និងក្រុមជ្រុលនិយម ​ISIS​ មិន​មែន​ជា​សង្គ្រាម​រវាងប្រទេសលោក ​ខាង​លិច​និង​ពិភព​អ៊ីស្លាម​ឡើយ ​ក៏​ប៉ុន្តែ​វា​គឺជា​សង្គ្រាម​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម​និង​ភេរវ​កម្មទៅវិញ​ទេ​។ ​លោកថា ពិភព​លោក​ទាំង​មូល​​គួរតែ​ពិចារ​ណាឡើង​វិញជុំ​វិញ​បញ្ហា​​នេះ​ ព្រោះជន​រងគ្រោះ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​ជនជាតិម៉ូ​ស្លីម ​ហើយ​អ្នក​ដែល​ទៅកម្ទេច ISIS ​ក៏​ជា​ជន​ជាតិ​ម៉ូស្លីម​ដូច​គ្នា​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Channel News Asia