កីឡាករជនពិការ ប៊ុង ហុង បានឈ្នះមេដាយមាសទី១ឲ្យកម្ពុជា

ក្រុម​អត្ត​ពលិក​ជន​ពិការ​របស់​កម្ពុជា បាន​ឈ្នះ​មេដាយមាស១​ហើយ ក្នុង​ការ​​ប្រកួត​ ASEAN Para Games លើក​ទី​៨ ​នៅ​ប្រទេស​សឹង្ហ​បុ​រី ​​ហើយ​ពួក​គេ​ក៏​បាន​ឈ្នះ​មេដាយ​​ប្រាក់ និង​សំរឹទ្ធ លើ​ការ​ប្រកួត​រត់​ប្រណាំង និងរទេះ​រុញ សរុប​ចំនួន​៥​ទៀត​ផង​ដែរ។

a
កីឡាករ ​ប៊ុង ហុង ជា​អ្នក​ឈ្នះ​មេដាយ​មាសទី​១​ឲ្យ​កម្ពុជា បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័​ត្រ​លើ​​វិញ្ញាសារត់​ល្បឿន Men’s 400M-T45/46 ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ឯ​​មេដាយ​ប្រាក់​បាន​ទៅ​កីឡាករ​ជន​ពិការ​របស់​វៀតណាម និង​មេដាយ​សំរឹទ្ធ បាន​ទៅ​លើ​ថៃ ខណៈ​កីឡាករ​កម្ពុជា​២​នាក់​ទៀត​គឺ អឿន ចក់ និង ឈឿន ឆវិន ដែល​ចូល​រួម​​ប្រកួត​ក្នុង​វីញ្ញាសា​នេះ​ដែរ ​បាន​ធ្លាក់​ដូច​គ្នា។

​បន្ថែម​លើ​នេះ​ ប៊ុង ហុង ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​ទៀតផង​ដែរ លើ​វិញ្ញាសា​​រត់​ល្បឿន​ Men’s 100M-T45/49 កាល​ពី​ថ្ងៃអាទិត្យ​ ខណៈ​កីឡាករ សា​ន ម៉ៅ ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់​ល្បឿន Men’s 400M-T44 កាល​ពី​ថ្ងៃ​សៅរ៍។ ចំណែក​កីឡាការិនី ធិន សេងហុង បាន​ឈ្នះ​មេដាយ​​ប្រាក់ លើ​វិញ្ញាសា​រត់​ល្បឿន Women’s 200M-T43/44 ហើយ​កីឡាករ​រទេះរុញ​ជន​ពិការ វ៉ាន វ៉ុន ​បានឈ្នះ​​មេដាយ​សំរឹទ្ធលើ​វិញ្ញាសា Men’s 100M-T54។
b
បើ​តាម​មន្រ្តី​ព័ត៌​មាន​ដែល​បាន​ចូល​រួម​ផ្ទាល់​ក្នុង​ការ​ប្រកួត​នោះ បាន​ឲ្យ​ដឹង​ថា កីឡាករ វ៉ាន វ៉ុន និងកីឡាករ ហេង សាវឿន បាន​ឆ្លងផុតវគ្គជម្រុះមួយ​វិញ្ញាសា​ទៀតហើយ ហើយ​អ្នក​ទាំង​២ កំពុង​​រង់​ចាំការ​​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ធ្វើ​នៅថ្ងៃទី៩ ខែ​ធ្នូ។

សម្រាប់​ការ​ប្រកួត​ ASEAN Para Games លើក​ទី​៨​នេះ មាន​ប្រទេស​ចំនួន​១០ បាន​ចូល​រួម​ប្រកួត ហើយ​​គិត​ត្រឹម​ថ្ងៃ​ចន្ទ ម្សិល​មិញ ​ប្រទេស​ថៃ បាន​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​គឺ​មាស​៥៧ ប្រាក់​៥៥ សំរឹទ្ធ​៥៩ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ឈ្នះ​បាន​មេដាយ​មាស​៥៦ ប្រាក់​៤៧ សំរឹទ្ធ​៣៥ និងម៉ាឡេស៊ី ឈ្នះ​បាន​មាស​៣៦ ប្រាក់​៣៨ សំរឹទ្ធ​២៤ វៀតណាម ឈ្នះ​មាស​បាន​៣៥ ប្រាក់​៤២ និង​សំរឹទ្ធ​៣៦។
c
ចំណែក​ម្ចាស់​ផ្ទះ​សិង្ហបុរី ឈរ​នៅ​លេខ​រៀង​ទី​៥ ដោយ​ឈ្នះ​មេដាយ​មាស​បាន​​១៨ ប្រាក់​១០ និង​សំរឹទ្ធ​១២ តាម​ពី​ក្រោយ​ដោយ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​ឈ្នះ​បាន​មាស​១០ ប្រាក់​១១ សំរឹទ្ធ​២២ បន្ទាប់​មក​ហ្វីលីពីន ឈ្នះ​បាន​មេដាយ​មាស​៨ ប្រាក់​១១ សំរឹទ្ធ​១៦ ខណៈ​កម្ពុជា ឈ្នះ​បាន​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​៤ ខណៈ​ប្រទេស​ឡាវ ឈរ​នៅ​ក្រោម​លេខ​រៀងទី​១០​ក្រោម​គេ ដោយ​ឈ្នះ​​មេដាយ​ប្រាក់​​១ និង​សំរឹទ្ធ​៣។
d
​ គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត ASEAN Para Games លើក​ទី​៨ ​នៅ​ប្រទេស​សិង្ហ​បុ​រីលើ​នេះ កម្ពុជា​ បាន​បញ្ជូន​អត្ត​ព​លិ​កសរុប​ចំនួន​​៣០​នាក់ឲ្យ​ទៅ​ប្រកួត​ប្រជែង ​ក្នុង​ប្រភេទ​​​​​កីឡា​ចំនួន​៣ គឺកីឡាករ​​អត្តពលកម្ម មាន​វិញ្ញាសា​​ប្រណាំង​រទេះ រត់​ល្បឿន ចោល​ថាស ចោល​ដុំដែក និង​ចោល​ស្ន រួម​ជាមួយ​កីឡា​ហែល​ទឹក និង​ប្រភេទ​កីឡា​ប៊ូ​លីង ៕