អាម៉ុកខ្យង

​​មង្គលការ ​​ធ្លាប់​បាន​​​​បង្ហាញ​​ជូន​​ប្រិយ​មិត្ត​​ពីវិធី​ធ្វើមុខ​​ម្ហូប​​អាម៉ុក​រួច​មក​ហើយ​ ​ដូច​ជាៈ ​អាម៉ុក​​សាច់មាន់ ​និងអាម៉ុក​ត្រីជា​ដើម។​ ​ហើយ​ថ្ងៃ​នេះ​ ​​មង្គលការ​ក៏មាន​​មុខ​ម្ហូប​​អាម៉ុក​​ម្យ៉ាង​ទៀត​​​គឺ​ អាម៉ុក​ខ្យង។​​​ ​ខាង​ក្រោម​នេះ​គឺជា​គ្រឿង​ផ្សំ និង​វិធីធ្វើៈ

 

អាម៉ុកខ្យង 

+ គ្រឿងផ្សំ៖

- សាច់ខ្យង ១ចាន

- ខ្ទិះដូង ១ចានចង្កឹះ

- ស៊ុត ២គ្រាប់ (គោះដាក់)

- ទឹកត្រី ២ស្លាបព្រាបាយ

- ស្ករស កន្លះស្លាបព្រាបាយ

- ម្សៅស៊ុបមាន់ ២ស្លាបព្រាកាហ្វេ

-​ គ្រឿងបុក ៣-៤ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, ល្មៀត,ស្លឹកក្រូចសើច)

- ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ (បុកលាយជាមួយ​គ្រឿង)

- ម្ទេស ហាន់ចំណិតស្តើងៗ

- ជីនាងវង បេះរួចមួយចាន

 

+ វិធីធ្វើ

. ដំបូង​យក​ខ្យង​មក​លាយជាមួយ​ គ្រឿងបុករួច, ស៊ុត, ម្សៅស៊ុបមាន់, ស្ករស, ទឹកត្រី ​និងខ្ទិះដូង​(ទុកខ្លះ) ​ឲ្យ​បាន​សព្វល្អ។

.​បន្ទាប់​មក​យក​កូន​ចានដាក់​ជីនាងវង​ចូល​ទ្រាប់​ពី​ក្រោម​រួច​ហើយ​ ដួស​​ខ្យង​​ដែល​លាយ​​គ្រឿង​​រួច​​​ដាក់​​ចូល។

.បន្ទាប់​ពី​ដួស​ដាក់​ចូល​រួច​រាល់​ហើយ​យក​វា​ទៅ​ដាក់​ចំហុយ​ប្រហែល​ជា​ ២០នាទី​ ​យក​​ខ្ទិះ​ដូង​​ដាក់​ពី​លើ​បន្តិច​ៗ​​​គ្រប់​ទុក​​មួយ​ភ្លេត​ ​ដាក់​ម្ទេស ​និង​ស្លឹក​​ក្រូច​សើច​​ពីលើ​​បន្ថែមទៀត​​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាម៉ុកខ្យង