ជំងឺ​សុក​បាំង​មាត់ស្បូន​មាន​សញ្ញា​អ្វី​ខ្លះ​ទៅ​?

ជំងឺ​សុក​បាំង​មាត់ស្បូន​មាន​សញ្ញា​អ្វី​ខ្លះ​ទៅ​?

​ធម្មតា​សុក​នឹង​លូតលាស់​នៅ​កន្លែង​ណា​ដែល​អំប្រ៊ីយុង​កាច់ស​ម្បុក​ក្នុងស្បូន​។ បើសិនជា​អំប្រ៊ីយុង​នោះ​កាច់​សម្បុ​កនៅ​ផ្នែក​ខាងក្រោម​ស្បូន​ពេក ដូច្នេះ​វា​អាច​នឹង​លូតលាស់​គ្រប​ពីលើ​មាត់ស្បូន ដែល​ជាហេតុ​នាំ​ឱ្យ​ទៅជា​សុក​បាំង​មាត់ស្បូន​បាន​។

​ករណី​ជំងឺ​នេះ​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​នៅ​ត្រីមាស​ទី​ពីរ​ដោយ​ការថត​អេកូ​។ បើសិនជា​សុក​គ្រាន់តែ​ប៉ះ​មាត់ស្បូន​ទេ ប៉ុន្តែ​ការលូតលាស់​របស់​សុក​ឡើង​ទៅលើ​ខ្ពស់​វិញ​នៃ​ស្បូន នោះ​វា​ពិតជា​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ​។

ការហូរ​ឈាមក្រហម​ស្រស់​ចេញពី​ទ្វារមាស​ដោយ​គ្មាន​ការឈឺចាប់ ជាពិសេស​នៅ​ពាក់កណ្តាល​នៃ​ត្រីមាស់​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ​គឺជា​សញ្ញា​ដ៏​សំខាន់​របស់​ជំងឺ​សុក​បាំង​មាត់ស្បូន​។ ការ​ហូរ​ឈាម​នេះ​មិន​ទៀងទាត់​ទេ​គឺ​អាច​មាន​លក្ខណៈ​រឹមៗ រហូត​ដល់​ខ្លាំងក្លា​។ ការ​ហូរ​ឈាម​ច្រើនតែ​បាត់​ទៅ​វិញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​វា​តែងតែ​កើតឡើង​ម្តងទៀត​នៅ​រយៈពេល​ច្រើន​ថ្ងៃ ឬ​សប្តាហ៍​ក្រោយ​។ ស្ត្រី​ខ្លះ​អាច​នឹង​មាន​អាការៈ​កន្ត្រាក់ៗ​ក្នុង​ស្បូន​ដែរ​។

ពេល​ជួប​គ្រូពេទ្យ​
បើសិន​ជា​អ្នក​មាន​អា​ការៈធ្លាក់​ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស់​ទី​ពីរ ឬ​ទី​បី​នោះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។ បើសិនជា​ការ​ហូរ​ឈាម​នោះ​ធ្ងន់ធ្ងរ ក៏​ត្រូវតែ​ស្វែងរក​សេវា​ព្យាបាល​បន្ទាន់​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។