មូលហេតុដែលធ្វើឲ្យមនុស្សសម័យនេះចង់នៅលីវ មិនចង់រៀបការ

មនុស្សសម័យនេះ​គិតថា ជីវិតនៅ​លីវពិត​ជាប្រសើរជាង​ជីវិតរៀប​ការរួច។ មនុស្សម្នាក់ៗ​តែងតែគំនិតផ្ទាល់ខ្លួន​លើបញ្ហានេះ ប៉ុន្តែតើជីវិត​នៅលីវ​ពិតជាប្រសើរ​ពិតមែន ឬអត់វា​អាស្រ័យ​លើមនុស្សម្នាក់ៗ។
មនុស្សម្នាក់ៗ​មានសំណាងមិន​ដូចគ្នាទេ។ ជួនកាល អ្នកអាចជួប​នឹងស្នេហាល្អ ហើយពេលខ្លះទៀត អ្នកអាច​ជួបនឹង​ស្នេហា​ព្រាត់​ប្រាស់គ្នា។ បើប្រៀបធៀប​ទៅនឹង​ស្នេហា​ព្រាត់​ប្រាស់ យល់ល្អ​គួរនៅលីវប្រសើរ​ជាង។ ស្នេហាបែក​បាក់​នឹងធ្វើឲ្យ​អ្នកសម្រក់​ទឹកភ្នែក។ ប្រសិនបើ​គូស្នេហ៏​របស់អ្នក​បំពាន និងរឹតបន្តឹង​សេរីភាព​របស់អ្នក, យល់ល្អ​ត្រូវដើរ​ចេញពី​ស្នេហា​បែប​នេះ គួរតែហ៊ាន​រស់នៅម្នាក់​ឯង។ ដើម្បីអាច​រស់នៅតែម្នាក់​ឯងបាន អ្នកត្រូវការ​ភាពលើក​ទឹកចិត្តខ្លះៗ ប៉ុន្តែអ្នកមិន​ត្រូវរង់ចាំ​យូរពេក​ទេ មុនពេល​អ្នក​ជ្រើសរើស​យក​គូស្នេហ៏​ថ្មីមួយ​ទៀត។
 
មូលហេតុដែលធ្វើឲ្យមនុស្សសម័យនេះចង់នៅលីវ មិនចង់រៀបការ
ប៉ុន្តែទី​បំផុត ស្នេហាឈឺចាប់​នឹងបំផ្លាញ​អារម្មណ៏ បំផ្លាញ​ទ្រព្យសម្បត្តិ និងអ្វីៗ​ជាច្រើនដែល​ជារបស់អ្នក។ ស្នេហាបែបនេះអាចប៉ះពាល់​ដល់មុខរបរ, ហិរញ្ញវត្ថុ, សុខភាព, សន្តិភាព​របស់អ្នក និងអ្វីៗជាច្រើន​ទៀត។ អ្នកមិនអើពើ​នឹងបញ្ហា​នេះ ដោយសារ​អ្នកស្អប់ការរស់នៅ​តែម្នាក់ឯង តែវាគ្រោះថ្នាក់​ណាស់។ ដូច្នេះ ខាងក្រោមនេះ​នឹងបង្ហាញ​ពីមូលហេតុ​ដែលការ​រស់នៅម្នាក់ឯង​ពិតជាល្អប្រសើរជាង​ការរៀបការ៖
គ្មាន​ជម្លោះ
លើកលែងតែ​ស្នេហាសុខុដុម​រមនានឹងគ្នាមួយចំនួន​ប៉ុណ្ណោះ ក្រៅពីនេះ​ស្នេហាផ្សេងទៀតនៅលើពិភពលោកនេះពោរពេញ​ទៅដោយ​ជម្លោះ និងមិនចុះ​សម្រុងគ្នា។ ពួកគេ​បង្កើត​ភាពមួម៉ៅ និង​កំហឹង ប្រសិនបើ​ធ្វើអ្វីមួយ​មិនត្រូវ​ចិត្តគ្នា។ នេះជាមូលហេតុ​ដែលការ​នៅលីវប្រសើរ​ជាងស្នេហា​ឈ្លោះតែគ្នា ទីបំផុត​ត្រូវខូចចិត្ត។

គ្មានភាព​រារាំង
នៅពេលអ្នក​នៅលីវ អ្នកមិនត្រូវ​ការផ្តល់ក្តីសុខឲ្យ​អ្នកណាម្នាក់​ឡើយ ហើយក៏មិន​ត្រូវការសុំការ​អនុញ្ញាតិដើម្បី​ធ្វើអ្វីមួយ​នៅក្នុង​ជីវិតដែរ។ ជីវិតគ្មាន​អ្វីមក​រារាំង​អាចរស់នៅ​បាន​ដោយ​ពេញ​លេញ។
គ្មានការ​ខូចចិត្ត
ជាទូទៅ ស្នេហាមិនចេះយល់ចិត្តគ្នា​តែងតែ​ជួបនឹង​ភាពខូចចិត្ត។ ភាពខូចចិត្តធ្វើឲ្យ​អ្នកក្រៀមក្រំ។ នៅពេលអ្នក​នៅលីវ អ្នកមិនចាំបាច់​ត្រូវព្រួយបារម្ភ​ពីរឿងបែប​នេះឡើយ។
មានសេរីភាព​នឹងណាត់ជួប​អ្នកណាម្នាក់
ភាពនៅលីវ​បានផ្តល់គុណ​សម្បត្តិ​ដល់អ្នក​មួយគឺ អ្នកអាចណាត់ជួប​នឹងអ្នកណាម្នាក់​បាន។ អ្នកមិនចាំបាច់​ត្រូវការ​មានអ្នក​រង់ចាំ។ អ្នកអាច​ចេញក្រៅ​ជាមួយ​អ្នកណាម្នាក់​បានដោយគ្មាន​ក្តីព្រួយ​បារម្ភ។
បើប្រៀបធៀប​នឹងស្នេហា​រំលោភបំពាន​លើគ្នា ការរស់នៅ​លីវពិត​ជាប្រសើរ។ តែវាតែងតែ​ល្អប្រសើរ​ជានិច្ច ដើម្បីជ្រើសរើស​គូស្រករម្នាក់ ហើយ​ចុះសម្រុង​នឹងគ្នា ផ្ទុយពី​ការរស់នៅ​តែម្នាក់​ឯង៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុដែលធ្វើឲ្យមនុស្សសម័យនេះចង់នៅលីវ មិនចង់រៀបការ