ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល


ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល

តារា​សម្ដែង និង​ម៉ូដែល​ប្រុស​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​លោក ប៉ែន ភ័ក្រសុធារិទ្ធ បាន​បង្ហើប​រឿង​មួយ​ចំនួន​ទាក់ទិន​ទៅ​នឹង MV ថ្មី​ដែល​ខ្លួន​បាន​សម្ដែង អរគុណ​ភ្នែក​ខ្លួន​ឯង” នោះ​ថា ​មាន​ភាព​សិចស៊ី​មែន តែ​​លោក​បែរ​ជា​ព្រលយ​ពាក្យ​ថា​ការ​សម្ដែង​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល។

 

ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល

 

សុធារិទ្ធ និង​ម៉ានិច ក្នុង​ឈុត​សម្ដែងបទ “អរគុណ​ភ្នែក​ខ្លួន​ឯង”

 

បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែបនេះ ព្រោះ​ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​សម្ដែង​ឈុត​ស្រើបស្រាល​នោះ​ពីមុន​មក​ខ្លះ​ៗ​ដែរ។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ខំ​ផ្ចិតផ្ចង់​ដើម្បី​ឲ្យ​លេង​ចេញ​ទៅ ធ្វើ​យ៉ាង​មិច​ឲ្យ​ឆាប់​ត្រូវ ព្រោះ​ខ្លាច​ម្ខាង​ទៀត​គេ​អៀន ព្រោះ​កូន​គេ​ជា​ស្រី​ផង។”

 

 

តារា​វ័យ ២៣ ឆ្នាំ​ខាងលើ​ ក៏​បាន​បន្ថែម​ទៀត​ថា ​នៅ​ស្រុក​យើង​ពេល​មាន​ឈុត​ឆាក​បែបនេះ​អ្នក​ខ្លះ​គិត​ថា​គឺជា​រឿង​មិន​ល្អ តែ​សម្រាប់​លោក​គិត​ថា​ប្រហែល​ជា​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​មិន​មាន​ឈុត​បែប​នឹង​ច្រើន​ទេ។ ម៉្យាង​ទៀត​ក្នុង​សាច់រឿង​នីមួយ​ៗ ត្រូវ​តែ​មាន​ចំណុច​ពិសេស​អ្វី​មួយ​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍។

 

 

សាច់​រឿង​ក្នុង Original song ថ្មី​នេះ​ត្រូវ​បាន​និស្សិត​ផ្នែក​អគ្គិសនី​បង្ហើប​ថា ​ប្រើ​ពេល​ខ្លី និង​តិច​ដង​ប៉ុណ្ណោះ តែ​លទ្ធផល​ចេញ​មក​អាច​ទទួល​យក​បាន។ ឈុត​សិចស៊ី​នេះ​ ខ្ញុំ​សម្ដែង​តែ​ពីរ​ដង​ទេ​ត្រូវ​ហើយ ហើយ​សម្រាប់​ខ្ញុំ​វា​គ្មាន​អ្វី​ជា​ការ​ពិបាក​ទេ ព្រោះ​នោះ​គឺជា​ការ​សម្ដែង​មិនមែន​កើត​ចេញ​ពី​ចិត្ត​ពិត​ៗ​ឡើយ។ គ្រាន់តែ​យើង​ត្រូវ​ដាក់​អារម្មណ៍​ឲ្យ​មើល​ទៅ​ដូច​រឿង​ពិត​ៗ។”

 

 

ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល

 

រូបភាព៖ ផ្ដល់​ដោយ សុធារិទ្ធ

 

នៅ​ពេល​សួរ​ថា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​សម្ដែង​ឈុត​អោប​ថើប​ស្រស់​ៗ​ជាមួយ​តារា​ៗ​ស្រី​សាច់​ស​ខ្ចី​នោះ? (សើច)“អត់​មាន​អារម្មណ៍​អី​ផង​បង ព្រោះ​ពួក​យើង​គឺជា​អ្នក​សិល្បៈ​ដូចគ្នា អីចឹង​ហើយ​វា​នៅតែ​ជា​ការ​សម្ដែង ដែល​តម្រូវ​ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ សក្ដិសម​នឹង​សាច់​រឿង និង​កុំឲ្យ​គេ​និយាយ​ថា​យើង​សម្ដែង​មិន​សម។ តែ​សូម​បញ្ជាក់​នេះ​មិន​មែន​ជា​រឿង​ពិត​ទេ ហើយ​ក៏​មិន​បាន​គិត​អ្វី​ដែរ។”

 

ប៉ែន ភ័ក្រសុធារិទ្ធ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​រឿង​ភាគ កំលោះ​ក្ដាម​ប្រៃ កញ្ញា​ស្ពៃ​ជ្រក់” និង​តាម​ការ​ថត​ឲ្យ​សម្អាង​ការ​ជាច្រើន​កន្លង​មក៕

 

អត្ថបទ៖ទ្រី រ៉ាវី