Selena Gomez លេង​​តែ​ឈុត​​ក្នុងឡើង​ស៊ី​អារម្មណ៍​ ក្នុង Teaser បទ​ថ្មី


Selena Gomez លេង​​តែ​ឈុត​​ក្នុងឡើង​ស៊ី​អារម្មណ៍​ ក្នុង Teaser បទ​ថ្មី

បន្ទាប់​ពី​ធ្វើ​ឲ្យ​អតីត​មិត្ត​ប្រុស Justin Bieber ​ក្ដៅ​ចិត្ត​ដោយ​សារ​តែ​ស្នាម​ថើប​រវាង​ខ្លួន​និង សមាជិក​ក្រុម​ចម្រៀង One Direction នៅ​ពេល​នេះ Selena បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឈ្លក់​វង្វេង​ម្ដង​តាម​រយៈ​​វីដេអូ​ខ្លី​​សម្រាប់​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​​របស់​ខ្លួន។

 

Selena Gomez លេង​​តែ​ឈុត​​ក្នុងឡើង​ស៊ី​អារម្មណ៍​ ក្នុង Teaser បទ​ថ្មី
 

ថ្មី​ៗ​នេះ តារា​ចម្រៀង​វ័យ​ក្មេង​ជនជាតិ​អាមេរិក Selena Gomez ទើប​តែ​បញ្ចេញ teaser ​ថ្មី​មួយ​ឲ្យ​បទ​ចម្រៀង​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា “Hands To Myself” ដែល​ស្ថិត​ក្នុង​អាល់ប៊ុម “Revival” របស់​នាង។

 

នៅ​ក្នុង​វីដេអូ​​ដែល​មាន​ប្រវែង៣០​វិនាទី​នេះ ម្ចាស់​បទ “Same Old Love” ទុក​សក់​ខ្មៅ​វែង​ហើយ​ត្រង់​​ស្អាត​ប្លែក​​ពី​សព្វ​មួយ​ដង។ ពី​ដើម​ដល់​ចប់​វីដេអូ Selena គ្មាន​ស្លៀក​អ្វី​ក្រៅ​ពី​ឈុត​អាវ​ក្នុង​ពណ៌​ខ្មៅ​​និង​អាវ​ក្រៅ​រលុង​ពណ៌​ស ​មួយ​ដ៏​សិច​ស៊ី​នោះ​ទេ។ តារា​ចម្រៀង​វ័យ ២៣ឆ្នាំ រូប​នេះ​ក៏​ធ្លាប់​បាន​សម្ដែង​បទ​នេះ​ម្ដង​រួច​មក​​ហើយ នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ខោអាវ​ក្នុង​នារី Victoria’s Secret Fashion Show កាល​ពី​ខែ​វិច្ឆិកា​មុន​នេះ៕

 

Selena Gomez លេង​​តែ​ឈុត​​ក្នុងឡើង​ស៊ី​អារម្មណ៍​ ក្នុង Teaser បទ​ថ្មី
 

Selena Gomez លេង​​តែ​ឈុត​​ក្នុងឡើង​ស៊ី​អារម្មណ៍​ ក្នុង Teaser បទ​ថ្មី
 

Selena Gomez លេង​​តែ​ឈុត​​ក្នុងឡើង​ស៊ី​អារម្មណ៍​ ក្នុង Teaser បទ​ថ្មី
 

 

 

ចុចអាន៖Selena Gomez ថើប​គ្នា​ជាមួយ​សមាជិក One Direction ធ្វើ​ឲ្យ Justin ក្ដៅ​ចិត្ត

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail