កម្មករ​-​កម្មការិនី​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ច្រើន​នាក់​បន្ត​ដួស​សន្លប់​

ខេត្តកំពង់ស្ពឺ​៖​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ​កម្មករ​-​កម្មការិនី ក្រុមហ៊ុន សេរី (​ខេ​ម​បូ​ឌា​) ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស បាន​បន្ត​ដួលសន្លប់​ជា​បន្តបន្ទាប់​ទៀតហើយ ។ 

​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ការដួលសន្លប់​មានការ​កើនឡើង ច្រើនជាង​ពីថ្ងៃ​ម្សិលមិញ​ទៅទៀត តែ​មិនទាន់​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះជួយ​អន្តរាគមន៍​។​

​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​កម្មករ​-​កម្មការិនី ក្រុមហ៊ុន សេរី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី នេះ​ក៏បាន​ដួលសន្លប់​ជាង​៤០​នាក់ (​ស្រី​ទាំងអស់​) ក្នុងចំណោម កម្មករ​សរុប ៧០០​នាក់ ប្រុស ៦០​នាក់ ហើយ​មូលហេតុ​ជំហាន​ដំបូង អាច​បណ្ដាលមកពី​ក្រុមហ៊ុន​បាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​៕

កម្មករ​-​កម្មការិនី​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ច្រើន​នាក់​បន្ត​ដួស​សន្លប់​