​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ​៖កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដោយ​ម្នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន និង​ម្នាក់ទៀត​ជា​អ្នក​រារាំង មិន​អោយកំលាំង​យើង​ចូល​ឆែក​ក្នុងផ្ទះ​។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​២៥​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​០៨ ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​៨៦ ច្រកចូល​សណ្ឋាគារ​ភ្នំពេញ​ខាងជើង ក្នុង​សង្កាត់​ស្រះចក  ខណ្ឌ​ដូច​ពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​មានឈ្មោះ គង់ ច័ន្ទ​ដា​រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​៩៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​ជា​ម្ចាស់​ថ្នាំ​) និង​ឈ្មោះ ចាប សាមី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ​ន៏ ខណ្ឌមានជ័យ​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​អាវុធហត្ថ បាន​ដកហូត ក្រាម​ពណ៌​ស​ថ្លា ចំនួន​១០​កញ្ចប់​តូច និង​ទូរស័ព្ទដៃ ម៉ាក​ណូគា ចំនួន​០១​គ្រឿង​៕

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​