​ស្លាប់​៣ និង​២៧​ផ្សេងទៀត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​សាច់​ឆ្កែ

​ខេត្តក្រចេះ​៖​ពលរដ្ឋ​ស្រុក​ស្នួល​ចំនួន​បីនាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​និង​២៧ ផ្សេងទៀត​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ស្រុក​ចាប់ពី​រសៀល​ថ្ងៃទី ៦​រហូតមកដល់​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ 

​    ​ប្រភពពី​ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​បានអោយដឹងថា មាន​អ្នកភូមិ ចំនួន​បីនាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​ជា​បន្តបន្ទាប់ ខណៈដែល​អ្នកភូមិ​ទាំងនោះ​បាន​យក​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​គេ​បំពុល​ងាប់​មក​ចែកគ្នា​ទទួលទាន​ជាមួយ​ស្រាសរ​។ 

​    ​ស្ត្រី​ជនជាតិដើម​ភាគតិច​ខាងលើ​បន្តថា ឪពុក​គាត់​ស្ថិតក្នុង​សភាព​ធ្ងន់​ជាង គេ​ក្នុងចំណោម​ទាំង​២៧ នាក់​ដែល​កំពង់​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្នួល ហើយ​ឪពុក​គាត់​ត្រូវបាន​គេ​បញ្ជូនបន្ត​មកកាន់​មន្ទីរពេទ្យ​ខេត្តក្រចេះ នា​រសៀល​ថ្ងៃទី​០៧​ម្សិលមិញ​នេះ ។ 

​    ​សមត្ថកិច្ច មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មាន ឈ្មោះ​ជា រ៉េត ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ទី​២​ឈ្មោះ ប្រឹង សា​រន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​ទី​៣​ឈ្មោះ ប៊ិន ឡៃ​គេង ភេទ​ស្រី អាយុ ៥៧​ឆ្នាំ អ្នក​ទាំងបី​រស់នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ 

​    ​សមត្ថកិច្ច បន្តថា ហេតុការណ៍​នេះ អាច បណ្ដាល មកពី​ឈ្មោះ ប៊ិន ឡៃ​គេង យក​ឆ្កែ​ដែល​គេ​លួច​បំពុល​ថ្នាំ​ងាប់ មក​ធ្វើ​ម្ហូប​ចែកគ្នា​ទទួលទាន់​ទើប​បណ្ដាល​ឲ្យ​ពុល ស្លាប់​តា​ចាស់​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​០៦ ហើយ រហូតមកដល់​ថ្ងៃទី​៧ ខែធ្នូ​នេះ នៅពេល​ធ្វើ​បុណ្យសព អ្នកចូលរួម​បុណ្យ​បាន​យក​សាច់​ឆ្កែ​នោះ មក​ចែកគ្នា​ទទួលទាន​ទៀត បណ្ដាល​ឲ្យ​ពុល​ស្លាប់​ពី​នាក់​ជា​បន្ដបន្ទាប់​។ ដោយឡែក​អ្នករងគ្រោះ ២៧​នាក់​ផ្សេង ទៀត​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ស្នួល ក្នុងនោះ​បុរស​វ័យ​ចំណាស់​ជា​ជនជាតិដើម​ភាគតិច ត្រូវបាន​គេ​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ៕ 

​ស្លាប់​៣ និង​២៧​ផ្សេងទៀត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​សាច់​ឆ្កែ
​ស្លាប់​៣ និង​២៧​ផ្សេងទៀត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​សាច់​ឆ្កែ
​ស្លាប់​៣ និង​២៧​ផ្សេងទៀត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​សាច់​ឆ្កែ