តួកគី បញ្ឈប់ការ​ ដាក់ពង្រាយ ទ័ពនៅ Mosul បន្ទាប់ពីមានប្រតិកម្ម ពីអ៊ីរ៉ាក់

អង់ការ៉ា៖ ប្រទេស តួកគី បានបញ្ឈប់សកម្មភាពបញ្ជូន យោធាបន្ថែមចំនួន ៣៥០នាក់ទៅកាន់ទីក្រុង Mosul ក្នុងតំបន់ភាគខាងជើង ប្រទេសអ៊ីរ៉ាក់ បន្ទាប់មានប្រតិកម្ម ពីសំណាក់រដ្ឋាភិបាលក្រុង បាដាដ ទាក់ទងនឹងការដាក់ពង្រាយ កម្លាំងយោធារបស់ប្រទេស តួកគី ក្នុងគោលដៅបង្កើនការហ្វឹក ហាត់ដល់កម្លាំងយោធាអ៊ីរ៉ាក់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

កម្លាំងយោធាចំនួន ៣៥០នាក់បន្ថែម ត្រូវបានបញ្ជាឲ្យរងចាំនៅបន្ទាត់ព្រំដែន រហូតដល់រដ្ឋាភិបាលទាំងពីរ សម្រេចនូវកិច្ចព្រមព្រៀង រួមគ្នាជាមុនសិន។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រទេស អ៊ីរ៉ាក់ បានកោះហោះឯកអគ្គរដ្ឋទូតតួគី ដោយទាមទារឲ្យរដ្ឋាភិបាលអង់ការ៉ា ដកទ័ពជាបន្ទាន់ពីទីក្រុង Mosul ដែលកំពុងស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ពួកឧទ្ទាមរដ្ឋឥស្លាមISIS។

កន្លងមក កម្លាំងទ័ពរបស់ប្រទេស តួកគី មួយចំនួនតូច ត្រូវបានដាក់ពង្រាយរួចជា ស្រេចក្នុងជំរុំមួយនៃប្រទេស អ៊ីរ៉ាក់ ដើម្បីផ្តល់ការហ្វឹកហាត់ ដល់ក្រុមអ្នកស្ម័គ្រចិត្ត ក្នុងគោលដៅជួយ បង្ក្រាបពួកឧទ្ទាមISIS។

គួរបញ្ជាក់ថា បន្ទាប់ពីការដាក់ពង្រាយកម្លាំង ទ័ពពីសំណាក់រដ្ឋាភិបាល អង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ តួកគីមានកម្លាំងទ័ពចំនួន ៦០០នាក់ហើយក្នុងប្រទេស អ៊ីរ៉ាក់៕

តួកគី បញ្ឈប់ការ​ ដាក់ពង្រាយ ទ័ពនៅ Mosul បន្ទាប់ពីមានប្រតិកម្ម ពីអ៊ីរ៉ាក់

  • តួកគី បញ្ឈប់ការ​ ដាក់ពង្រាយ ទ័ពនៅ Mosul បន្ទាប់ពីមានប្រតិកម្ម ពីអ៊ីរ៉ាក់已关闭评论
  • 273 views
  • Hide Sidebar
    A+
Publish on:2015/12/08  Category:​អន្តរជាតិ