ឧកញ៉ា ម៉ុង ឫទ្ធី នឹងយករោងរង់ចំា ចំនួន៦ បន្ថែមទៀត ដែលធ្វើរួចដាក់ នៅមន្ទីរពេទ្យ គន្ធបុប្ផា ទុកឲ្យ ប្រជាពលរដ្ឋជ្រក

ភ្នំពេញ៖ នៅចន្លោះពីម៉ោង ២ ទៅម៉ោង ៣រសៀលថ្ងៃទី ៨ខែធ្នូ ស្អែកនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលគេទទួលស្គាល់ថា ជាអធិរាជកសិកម្មនោះ នឹងយករោងរង់ចំាចំនួន៦ បន្ថែមទៀតទៅដាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទុកសម្រាប់ឲ្យប្រជាពលរដ្ឋដែលមកពីតាមបណ្តាលខេត្តបានជ្រកកំដៅថ្ងៃ ជ្រកភ្លៀង ខណៈឈររង់ចំទទួលលេខដើម្បីទទួលយកសេវាព្យាបាលកូនៗ។

ជម្រកសម្រាប់រង់ចំានៅមន្ទីរពេទ្យគន្ធបុប្ផា ដែលលោកឧកញ៉ា ម៉ុង ឫទ្ធី សម្រេចធ្វើនេះ គឺកើតចេញពីទឹកចិត្ត អាណិតអាសូរ ដល់ប្រជាពលរដ្ឋ រាប់រយនាក់ ដែលទៅអង្គុយចាំ ទទួលសេវាព្យាបាល ជារៀងរាល់ថ្ងៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានកន្លែងអង្គុយ គ្មានកន្លែងជ្រកកំដៅថ្ងៃជ្រកភ្លៀងសមរម្យនោះ ទើបលោកសម្រេចសាងសង់ រោងរង់ចាំជាច្រើន ទៅដាក់នៅជុំវិញបរិវេណមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសម្រួលដល់ការរង់ចាំរបស់ប្រជាពលរដ្ឋ។

ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញ ប្រជាពលរដ្ឋរាប់រយនាក់ ជាមួយកូនតូចៗ របស់ខ្លួននៅក្នុងដៃផង តែងបានទៅ អង្គុយ យ៉ាងត្រៀបត្រារង់ចាំចាប់លេខ នាំកូនៗចូលទៅពិនិត្យ និងព្យាបាលជំងឺ។ ពួកគេត្រូវអង្គុយនៅលើការរ៉ូឡា ឬស្មៅនៅពីមុខមន្ទីរពេទ្យយ៉ាងលំបាក។

សូមបញ្ជាក់ថា នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ លោកឧកញ៉ា ម៉ុង ឫទ្ធី បានខិតខំធ្វើរោងឲ្យបានចំនួន១០ ដើម្បីដាក់នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោកឧកញ៉ា ម៉ុង ឫទ្ធី តែងទទួលបាននូវការកោតសរសើរជាខ្លាំងពីប្រជាពលរដ្ឋ តាមរយៈទឹកចិត្តសម្បុរសរបស់ លោក ពោលលោកតែងបានជួយជាញឹកញាប់ដល់ក្មេងៗអនាថា ឬជនក្រីក្រជាដើមឲ្យមានការងារធ្វើ ក៏ដូចជាការ អប់រំជាដើម។ ជាញឹកញយ គេក៏ធ្លាប់បានឃើញឧកញ៉ា ម៉ុង ឫទ្ធី អញ្ជើញក្រុមអ្នកសុំទានឲ្យបានស្គាល់រស់ជាតិហែមប៊ឺហ្គរផងដែរ។ លោក ម៉ុង ឫទ្ធី បានហៅសកម្មមនុស្សធម៌របស់ខ្លួន ដែលកំពុងធ្វើនេះថា ជាការចូលរួមចំណែកជួយដល់ក្មេងៗជំនាន់ក្រោយ ទៅតាមលទ្ធភាពរបស់លោក ពោលអ្វី ដែលអាចជួយបាន លោកនឹងប្រឹងប្រែងជួយ៕

ឧកញ៉ា ម៉ុង ឫទ្ធី នឹងយករោងរង់ចំា ចំនួន៦ បន្ថែមទៀត ដែលធ្វើរួចដាក់ នៅមន្ទីរពេទ្យ គន្ធបុប្ផា ទុកឲ្យ ប្រជាពលរដ្ឋជ្រក

ឧកញ៉ា ម៉ុង ឫទ្ធី នឹងយករោងរង់ចំា ចំនួន៦ បន្ថែមទៀត ដែលធ្វើរួចដាក់ នៅមន្ទីរពេទ្យ គន្ធបុប្ផា ទុកឲ្យ ប្រជាពលរដ្ឋជ្រក

ឧកញ៉ា ម៉ុង ឫទ្ធី នឹងយករោងរង់ចំា ចំនួន៦ បន្ថែមទៀត ដែលធ្វើរួចដាក់ នៅមន្ទីរពេទ្យ គន្ធបុប្ផា ទុកឲ្យ ប្រជាពលរដ្ឋជ្រក

លោកឧញ៉ា ម៉ុង ឬទ្ធី ចែកនំដល់ក្មេងៗ