កម្ពុជា-កូរ៉េ ពង្រីងភាព ជាដៃគូរក្នុងការ ធ្វើកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារជម្រុញ ពាណិជ្ជកម្ម និងវិនិយោគ របស់កូរ៉េ ប្រចាំប្រទេសកម្ពុជា ហៅកាត់ថា Kotra នៅរសៀលថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៥នេះ បានរៀបចំឲ្យមានកា រជួបជុំគ្នាមួយរវាង ក្រុមហ៊ុនធំៗមកពីកូរ៉េ ប្រមាណជា១០ក្រុមហ៊ុន និងក្រុមហ៊ុនធំៗ ក្នុងស្រុកចំនួន៦ ក្រោមកិច្ចសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពី ដើម្បីផ្តល់ឪកាសឲ្យ ពួកគេបានពង្រឹងភាព ជាដៃគូរក្នុងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរវាងកម្ពុជា-កូរ៉េ។

លោក គីម សាំងហ៊ុន មន្រ្តីសម្របសម្រួលទីភ្នាក់ងារជម្រុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ kotra បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានផ្តល់ឳកាសឲ្យ អង្គការមិនមែនរដ្ឋភិបាល (NGO) និងវិស័យឯកជន ដែលមានសក្កដានុពល លើផ្នែកសំខាន់ៗ បានជួបពិភាក្សាគ្នាលើចំណុចអំណោយ ផលជាច្រើនក្នុងការស្វែងរកចាប់ដៃ គូជាមួយគ្នាវិនិយោគរួមគ្នា លើវិស័យរៀងៗខ្លួនរវាងក្រុមហ៊ុន និង NGO នៃប្រទេសទាំងពីរ។

លោកបន្តថា កិច្ចពិភាក្សានេះភាគីទាំងពីរបានផ្តោតទៅលើវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ កសិកម្ម សុខាភិបាល ថាមពលអគ្គិសនី និងវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះភាគីកូរ៉េគេបានបង្ហាញ ពីបច្ចេកវិទ្យាទំនើបៗ ទាន់សម័យ ក្នុងការបំរើឲ្យវិស័យទាំងនោះមានភាពរីកចំនរើន ពោលគឺប្រសិនបើក្រុមហ៊ុននិងអង្គការក្នុងស្រុកត្រូវ ការនូវ ផលិតផលអ្វីមួយដែលខ្លួនពេញចិត្ត ថាអាចបំពេញតម្រូវរបស់សង្វាកផលិតកម្មរបស់ខ្លួនបាននោះ ពួកគេនឹងចាប់ដៃគូរ ជាមួយគ្នាធ្វើកិច្ចសហការវិនិយោគលើវិស័យទាំងនោះរួមគ្នា ទៅតាមលក្ខណ្ឌច្បាប់ការងារ។

លោកថាខាងភាគីកូរ៉េ មានបច្ចេកទេស មានសម្ភារៈថ្មីៗទំនើបដែលអាចផ្គត់ផ្គង់តាមតម្រូវការរបស់ភាគីកម្ពុជាបាន ដូចជា លើផ្នែកថាមពលអគ្គសនី ម៉ាស៊ីនបច្ចេកវិទ្យាបៃតង ម៉ាស៊ីនចម្រុះជាតិពុល ម៉ាស៊ីនអិលអ៊ីឌី គ្រឿងចក្រ គ្រឿងយន្តកសិកម្ម ជាដើម។ល។

ក្រុមហ៊ុនទាំងនោះដែលរដ្ឋាភិបាលទាំងពីរបានជម្រើសនិងពិនិត្យពិចៃដោយសំរិតសំរាំងដើម្បីធ្វើកិច្ចសហប្រតិបត្តិកាជាមួយគ្នានេះ។
សម្រាប់ភាគីក្រុមហ៊ុនក្នុងស្រុកចំនួន៦ ដែលត្រូវបានជ្រើសរើសឲ្យចូលមកធ្វើការពិភាក្សាលើបញ្ហានេះ ក្នុងនោះមានក្រុមហ៊ុន ម៉ុងរិទ្ធីគ្រុប  ក្រុមហ៊ុមស៊ីភី  សូម៉ាគ្រុប  ឌីវិនកូ  ឌីមិច និងក្រុមហ៊ុនគ្រប់គ្រងលើបច្ចេកវិទ្យាបៃតង ឬ ចំរោះជាតិពុល ដែលចេញពីរោងចក្រសហគ្រាស។

សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានិងពិគ្រោះយោបល់នោះក៏មានភាគីខាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមផងដែរ ដូចជា ក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងព្យាករណ៍ឧតុនិយម ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងរ៉ែនិងថាមពល និងក្រសួង បរិស្ថាន៕

កម្ពុជា-កូរ៉េ ពង្រីងភាព ជាដៃគូរក្នុងការ ធ្វើកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា

កម្ពុជា-កូរ៉េ ពង្រីងភាព ជាដៃគូរក្នុងការ ធ្វើកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា

កម្ពុជា-កូរ៉េ ពង្រីងភាព ជាដៃគូរក្នុងការ ធ្វើកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា