ឃាត់ខ្លួនបុរសពីរនាក់ សង្ស័យចែកចាយ គ្រឿងញៀន នៅខណ្ឌដូនពេញ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ នៅម៉ោងប្រមាណ១ និង២៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែធ្នូនេះ បានធ្វើការឃាត់ខ្លួន មនុស្សពីរនាក់ សង្ស័យជាអ្នកចែកចាយ គ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលេខ៨៦ ច្រកចូលសណ្ឋាគារ ភ្នំពេញខាងជើង សង្កាត់ស្រះចក។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ម្នាក់សង្ស័យជាអ្នក ចែកចាយគ្រឿងញៀន ឯម្នាក់ទៀត ជាអ្នករារាំងសមត្ថកិច្ចក្នុងការចូលទៅឆែកឆេរក្នុងផ្ទះ។

មន្ត្រីអាវុធហត្ថ ខណ្ឌបានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១.ឈ្មោះគង់ ច័ន្ទដារា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិក សណ្ឋាគារភ្នំពេញ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាម្ចាស់ថ្នាំ) និងទី២.ឈ្មោះ ចាប សាមី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សីស្រស់ សង្កាត់និរោធន៏ ខណ្ឌមានជ័យ (ជាអ្នករារាំង មិនអោយកម្លាំងយេីង មិនអោយចូលឆែកផ្ទះ) ក្នុងនោះវត្ថុតាង ដែលដកហូត បានរួមមានក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច និងទូរស័ព្ទដៃ ម៉ាកណូគា ចំនួន០១គ្រឿង៕

ឃាត់ខ្លួនបុរសពីរនាក់ សង្ស័យចែកចាយ គ្រឿងញៀន នៅខណ្ឌដូនពេញ