សេចក្តីព្រាងអនុក្រឹតពីរ នឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីថ្ងៃ ១១ ធ្នូ

ភ្នំពេញ៖យោងតាមលិខិតអញ្ជើញ ដែលចុះហត្ថលិខាដោយលោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាល ផ្ញើជូនសមាជិករាជរដ្ឋាភិបាលកាលពីថ្ងៃទី ៣ធ្នូ បានឲ្យដឹងថា "កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នឹងធ្វើការពិភាក្សាអនុម័តនូវសេចក្តីព្រាងអនុក្រឹតចំនួនពីរ រួមមាន ១- សេចក្តីព្រាងអនុក្រឹត ស្តីពីការដាក់ ឲ្យអនុវត្តន៍ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ២- សេចក្តីរាបាយការណ៍តាមដានលើសេចក្តីសង្កេតសន្និដ្ឋាន អនុសាសន៍ទី១៥ នឹង ទី២១ ចំណុច កខនិងគ របស់គណៈកម្មាធិការ លុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងនារីភេទនៃអង្គការសហប្រជាជាតិ"។

យោងតាមលិខិតអញ្ជើញរបស់លោក សយ សុខា បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

សេចក្តីព្រាងអនុក្រឹតពីរ នឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីថ្ងៃ ១១ ធ្នូ