អ្នកពុល​ ដោយការ​ បរិភោគសាច់ឆ្កែ នៅខេត្តក្រចេះ កើនឡើងដល់ ០៤នាក់ និង៣៦នាក់ កំពុងសង្គ្រោះបន្ទាន់

ភ្នំពេញ៖ លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នេះឲ្យដឹងថា «អ្នកពុលដោយការបរិភោគសាច់ឆ្កែ ព្រឹកមិញនេះបានស្លាប់ម្នាក់ទៀត ហើយចំនួននេះបានកើនឡើង ដល់០៤នាក់ (ប្រុស ០២ ស្រី ០២) និងមានអ្នករងគ្រោះ ៣៦នាក់ ក្នុងនោះមានប្រុស២៤នាក់ ស្រី១២នាក់ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ» ។

លោកអភិបាលខេត្តក្រចេះ បានបន្តទៀតថា «ដើមចមដែលធ្វើឲ្យមានបញ្ហានេះកើតឡើង ដោយសារ តែជនរងគ្រោះទាំងនោះ បានយកឆ្កែដែលត្រូវបានគេបំពុលថ្នាំ យកមកធ្វើជាអាហារបរិភោគ» ៕