ណាហ្គាវើល បើកសម្ពោធ អាងហែលទឹក និងភោជនីយដ្ឋាន នៅជាន់ទី៩

ភ្នំពេញៈ ណាហ្គាវើលនៅថ្មីៗនេះ បានរៀបចំពិធី បើកសម្ពោធ កន្លែងកម្សាន្តថ្មីមួយ បន្ថែមទៀតដែលមាន ឈ្មោះ ថា «វិមានអម្រឹត» ដែលជាបានីយដ្ឋាន មានទាំងអាងហែលទឹក និងភោជនីយដ្ឋាន នៅជាន់ទី៩ មានការចូលរួម ពីឌីជេ Winter ដ៏ល្បីមកពីប្រទេសវៀតណាម ហើយមិនតែប៉ុណ្ណោះ ភ្ញៀវកិត្តិយសអាចទទួល បានហត្ថលេខា ពីកំពូល អ្នកប្រយុទ្ធក្បាច់គុនចម្រុះ ក្នុងស្ថាប័ន ONE Championship ថែមទៀតផង ។

កាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅនេះ ណាហ្គាវើល បានបើកសម្ពោធកន្លែងកម្សាន្តថ្មី របស់ណាហ្គាវើល គឺជាបានីយដ្ឋាន អាងហែលទឹក និងភោជនីយដ្ឋាន ក្នុងទីក្រុងភ្នំពេញ ដែលភ្ញៀវអាចទស្សនា ទេសភាពដ៏ស្រស់ត្រកាល នៃទន្លេ មេគង្គ ហើយថែមទាំងមាននំទន់ៗ ស្រាសាំប៉ាញពិសេស ស្រាក្រឡុកដែលមាន រសជាតិប្លែកឆ្ងាញ់ និងមានអាហារ មានរសជាតិឆ្ងាញ់ប្រចាំទ្វីបអាស៊ី និងភេសជ្ជៈ ដែលកម្ម៉ង់មកពី ភោជនីយដ្ឋានផ្សេងៗ ក្នុងសណ្ឋាគារផងដែរ ។

នៅក្នុងពិធីជប់លៀងបើកសម្ពោធ ដ៏ឱឡារិកនៅជាប់អាងហែលទឹកនេះ មានការសម្តែងជូនកម្សាន្តដោយឌីជេ Winter ល្បីឈ្មោះប្រចាំប្រទេសវៀតណាម ។ ជាមួយតន្ត្រីដ៏កន្ត្រាក់អារម្មណ៍ បែបអេឡិចត្រូពិរោះ ធ្វើឲ្យភ្ញៀវចូលរួម បានទទួលបទពិសោធរីករាយបំផុត ដែលមិនអាចបំភ្លេចបាន ។

មិនតែប៉ុណ្ណោះភ្ញៀវដែលអញ្ជើញទៅកម្សាន្តនៅទីនោះក៏អាចស្រស់ស្រូបអាហារបែបសាមញ្ញមានគុយទាវ និង អាហារមានរសជាតិឈ្ងុយឆ្ងាញ់ ប្រចាំទ្វីបអាស៊ីនៅ Noodle Bar ជាមួយរូបមន្តធ្វើម្ហូប ដែលច្នៃយ៉ាងផ្ចិតផ្ចង់ ពីក្រុម មេចុងភៅដ៏ចំណានរបស់យើង។

សូមជម្រាប់ផងដែរថា អាងហែលទឹក និងភោជនីយដ្ឋាន នៅជាន់ទី៩នេះផងដែរ មានបើកបម្រើការ២៤ម៉ោង ជា រៀងរាល់ថ្ងៃ ដែលកន្លែងនេះគឺជាកន្លែង ដែលសក្តិសមនិងល្អជាងគេបំផុត ក្នុងទីក្រុងភ្នំពេញ ដែលជាគុណសម្បត្តិ ធ្វើឲ្យ ណាហ្គាវើល ក្លាយជាគោលដៅកម្សាន្តល្អដាច់គេ ក្នុងប្រទេសកម្ពុជា ៕

ណាហ្គាវើល បើកសម្ពោធ អាងហែលទឹក និងភោជនីយដ្ឋាន នៅជាន់ទី៩

ណាហ្គាវើល បើកសម្ពោធ អាងហែលទឹក និងភោជនីយដ្ឋាន នៅជាន់ទី៩