ករណីទម្លាក់ ព្រះពុទ្ធរូប ចូលទឹកស្អុយ អាចមកពីមូលហេតុ ការលក់ដូរកុដិ ដោយសង្ឃក្នុង វត្តស្ទឹងមានជ័យ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ការសន្និដ្ឋានក្នុងករណី ទម្លាក់ព្រះពុទ្ធរូបជាច្រើន អង្គចូលទៅក្នុងទឹកស្អុយ នៅវត្តស្ទឹងមានជ័យ អាចបណ្តាលមកពីករណី លក់ដូរកុដិ ក្នុងវត្តដោយព្រះសង្ឃ ក្នុង កុដិលេខ១៧ និងព្រះសង្ឃក្នុងកុដិលេខ៤៣។

សេចក្តីរាយការណ៍ក៏បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ នេះចៅអធិការវត្តស្ទឹងមានជ័យ និងគណៈកម្មវត្តស្ទឹងមាជ័យ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានសម្រេចបិទកុដិ លេខ១៧ ក៏ព្រោះតែកុដិត្រូវបានលួចលក់ដូរ ក្នុងលក្ខណៈឯកជន ដែលវាខុសពីច្បាប់យករបស់របរវត្ត ជាទ្រព្យសម្បត្តិ សាធារណៈទៅលក់ដូរដោយ គ្មានការអនុញ្ញាត។

ដោយឡែកមូលហេតុនៃការ យកព្រះពុទ្ធរូបទម្លាក់ចូលទឹកស្អុយនោះ ត្រូវបានគេរាយការណ៍ថា មានការពាក់ព័ន្ធ និងករណីលក់កុដិ ក៏ព្រោះតែក្រោយពីព្រះសង្ឃ មួយអង្គបានសម្រេចលក់កុដិ លេខ១៧នេះទៅឲ្យសង្ឃមួយអង្គ ផ្សេងទៀត នៅក្នុងកុដិលេខ៤៣ សង្ឃគង់នៅកុដិលេខ១៧ ក៏បានយកលុយរួចសឹកបាត់ បន្ទាប់មកសង្ឃដែល គង់នៅ កុដិលេខ៤៣ ក៏បានមករុះរើ របស់របរនៅក្នុងកុដិលេខ១៧ ហើយក៏បានយកព្រះពុទ្ធរូបខ្លះ បោះចូលក្នុង ទឹកស្អុយ៕