​គេច​បាន​៣​ខែ នៅតែ​សម្ថ​កិច្ច​តាម​ឃាត់ខ្លួន ពីបទ​រំលោភ​សេពសន្ថវ​:

​កណ្តាល: កម្លាំង​ស្នងការដ្ឋាននគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ ការដ្ឋាន​បូរី រដ្ឋបាល​ខេត្តសៀមរាប ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើឡើង​ទៅតាម​ដីកា បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​០៣១ ដកប​ចខ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកណ្តាល ពីបទ រំលោភ​សេពសន្ថវ​:  ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​ព្រែក​ដំបង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​

​ជនជាប់ចោទ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នោះ ឈ្មោះ សែម រ៉េ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​ដំបង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​បច្ចុប្បន្ន បុរស​ខាងលើ កំពុង​ស្ថិតក្រោម​ចំណាត់ការ របស់​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​៕V​/S

​គេច​បាន​៣​ខែ នៅតែ​សម្ថ​កិច្ច​តាម​ឃាត់ខ្លួន ពីបទ​រំលោភ​សេពសន្ថវ​: