​ប៉ូលិស​ឃាត់ខ្លួន​យុវជន​បួន​នាក់ ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម

ព្រះសីហនុ: យុវជន​បួន​នាក់ ជា​មុខសញ្ញា​ឆក់កាបូប​ភ្ញៀវ​បរទេសយ៉ាងសកម្ម ត្រូវ​នគរបាល ក្រុងព្រះសីហនុ ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​ចូល​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី មន្ត្រីនគរបាល ក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ មាន​គ្នា​ចំនួន​៤​នាក់ ១.​ឈ្មោះ ឈាង ផាន់​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ដៃដល់​), ២.​ឈ្មោះ ម៉ៃ ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​២​លើក ពីបទ​លួច និង​ប្លន់ (​ទទួលផល​ចោរកម្ម​), ៣.​ឈ្មោះ យូ វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ទទួលផល​ចោរកម្ម​), ៤.​ឈ្មោះ ធុល គឹម​សាន្ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ទទួលផល​ចោរកម្ម​)​។​

​ដោយ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ជា​មុខសញ្ញា​ធ្វើ​សកម្មភាព ឆក់​កាបូប​លុយ ជនបរទេស ក្នុង​ក្រុងព្រះសីហនុ យ៉ាងសកម្ម ទើប​លើ​នេះ ជនសង្ស័យ ក៏បាន​ធ្វើ​សកម្មភាព​ម្តងទៀត ក៏​ជាប់អន្ទាក់​សមត្ថកិច្ច ទើប​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង រួមមាន​:  កាបូបស្ពាយ​១, លិខិតឆ្លងដែន​១, ទូរស័ព្ទដៃ​១, ម៉ូតូ​ចំនួន​៣​គ្រឿង (​មធ្យោបាយ​ធ្វើ​សកម្មភាព​) និង​ដាវ​សា​ម៉ូ​រ៉ៃ​១​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ ក៏​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V​/S

​ប៉ូលិស​ឃាត់ខ្លួន​យុវជន​បួន​នាក់ ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម

​ប៉ូលិស​ឃាត់ខ្លួន​យុវជន​បួន​នាក់ ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម

​ប៉ូលិស​ឃាត់ខ្លួន​យុវជន​បួន​នាក់ ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម