គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​សុក្រ ទី​១១​ធ្នូ ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី ការដាក់​ឲ្យ​អនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​

ភ្នំពេញ: គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នា​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ( វិមាន​សន្តិភាព )​។ កិច្ចប្រជុំ​នោះ នឹង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ពីរ គឺ​១-​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី ការដាក់​ឲ្យ​អនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ និង​ទី​២-​សេចក្តីព្រាង​របាយការណ៍​តាមដាន​លើ​សេចក្តី​សង្កេត​សន្និដ្ឋាន​អនុសាសន៍​ទី​១៥ និង​ទី​២១ ចំណុច ក ខ និង​គ របស់​គណៈកម្មាធិការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ( CEDAW ) នៃ​អង្គការសហប្រជាជាតិ​៕​

គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​សុក្រ ទី​១១​ធ្នូ ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី ការដាក់​ឲ្យ​អនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​