ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច​ម៉ូតូ មិនបាន​សម្រេច​

​កណ្តាល: កម្លាំង​នគរបាល​ប៉ុស្តិ៍​បារគូ បាន​ដេញ​និង​ឃាត់ខ្លួន បុរស​ម្នាក់​ពីបទ​អំពើ​លួច​ម៉ូតូ​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើងកាលពី​វេលា​ម៉ោង ប្រមាណ​ជាង ៩​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​របស់​ឈ្មោះ សូ សុធី ភេទ​ប្រុស រស់នៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ សូ ផល្លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​លិច ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កម្មករ រោងចក្រ​កាត់ដេរ ។ ជនសង្ស័យ​ឈ្មោះ ជឹម សុ​ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។​

​សម្ភារៈ​បាត់បង់ (​រកឃើញ​) ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ខ្មៅ លា​យស សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-7675 លេខ​តួ​.​លេខ​ម៉ាស៊ីន 783676​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ ទៅ​ធ្វើការ​រោងចក្រ នៅ​ម្តុំ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពេល​ត្រឡប់មកផ្ទះ​វិញ ក៍​ចូល​លេង​ផ្ទះ​ប្អូនបង្កើត ឈ្មោះ​សូ សុធី នៅ​ភូមិ​ឃុំ​កើតហេតុ​។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ពេល​ជនរងគ្រោះ កំពុង​នៅក្នុង​ផ្ទះ​ប្អូន ស្រាប់តែ​ជនសង្ស័យ បាន​ចូល​លួច​ម៉ូតូ​ខាងលើ បណ្តើរ​មក​ផ្លូវលំ​មុខផ្ទះ ក៏​ដេ​បញ្ឆេះ​ម៉ូតូ​។ ពេលនោះ ជនរងគ្រោះ ក៍​ស្រែកថា ចោរលួច​ម៉ូតូ ឮ​ដល់​ប៉ូលិស​ប៉ុស្តិ៍​បារគូ ក៍​ដេញតាម​ចាប់​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕V​/S

ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច​ម៉ូតូ មិនបាន​សម្រេច​