បុរស​ម្នាក់ ត្រូវ​នគរបាល​សង្កាត់​កោះរ៉ុង ឃាត់ខ្លួន ពីបទ​លួច​

ព្រះសីហនុ: ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​កោះរ៉ុង ចាប់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​កំពង់ផែ​ទូក ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។

​មន្ត្រីនគរបាល​សង្កាត់​កោះរ៉ុង បានអោយដឹងថា ជនសង្ស័យដែល​សមត្ថកិច្ច​ចាប់ខ្លួន ឈ្មោះ នួន ភក្តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកលក់​លៀស​ហាល មាន​ទីកន្លែង​មិន​ពិតប្រាកដ​។ ជនសង្ស័យ បានធ្វើ​សកម្មភាព លួច​យក​សម្ភារ​:​មាន​តំលៃ របស់​ជនរងគ្រោះជាជនជាតិ​អ៊ីស្រាអែល ឈ្មោះ Ravid Gal ភេទ​ស្រី អាយុ​២២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ១៤៨២២៩៣៨ Visa Ti ១០១៦៣៩៩៩​។ សម្ភារៈ​ដែល​បាត់បង់ ទូរស័ព្ទដៃ​ម៉ាក Samsung S5 មួយគ្រឿង និង​លុយ ៤០០ ដុល្លារ​អាមេរិក  ។​

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V​/S

បុរស​ម្នាក់ ត្រូវ​នគរបាល​សង្កាត់​កោះរ៉ុង ឃាត់ខ្លួន ពីបទ​លួច​

បុរស​ម្នាក់ ត្រូវ​នគរបាល​សង្កាត់​កោះរ៉ុង ឃាត់ខ្លួន ពីបទ​លួច​