​ម៉ូតូ​និង​ឡាន បុក​គ្នា​របួសធ្ងន់​ស្រាល​២​នាក់ ហើយ​បើក​គេច​បាត់​

​កណ្តាល: មនុស្ស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​រវាង​ម៉ូតូ​និង​រថយន្តបុក​គ្នា កាលពី​វេលា​ម៉ោង​ជិត ៤​ភ្លឺ ថ្ងៃទី​៨ ខែ ធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅមុខ​ផ្សារ​គគីរ​ធំ ភូមិ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ទាំងពីរ​នាក់​នោះ ទី​១.​ឈ្មោះ ឈី​ង ថេ​ល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ស្ពឺ​ខាងលិច ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ទី​២.​ឈ្មោះ​ចៃ គាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ  មាន​ទីលំនៅ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជា​អ្នកជិះ​ពីក្រោយ រងរបួស​ស្រាល​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​១​គ្រឿង ជិះ​ឌុប​គ្នា​២​នាក់ ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ 1A-3490 ធ្វើដំណើរ​មកពី​ភ្នំពេញ ទៅ​អ្នក​លឿង លុះ​មកដល់​ផ្សារ​គគីរ​ធំ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១-៥២ ស្រាប់​តែមាន​រថយន្ត ធុន​តូច​មួយគ្រឿង មិន​ស្គាល់​ម៉ាក បើកបរ​ចេញពី​អ្នក​លឿង ទៅ​ភ្នំពេញ បាន​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ រងរបួស​ធ្ងន់ និង​ស្រាល​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿនគេច​បាត់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​៕V​/S

​ម៉ូតូ​និង​ឡាន បុក​គ្នា​របួសធ្ងន់​ស្រាល​២​នាក់ ហើយ​បើក​គេច​បាត់​